មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​លើក​ទី​២

07-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១៣​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​លើក​ទី​២​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ​ និង​ពិភាក្សា​លើរ​បៀ​វារៈ​សំខាន់ៗ​ ដូច​ខាងក្រោម​៖
១.​ វឌ្ឍនភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩​ ក្រោយ​ពី​បាន​ស្តាប់​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​ របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ រួច​មក​,​ ក្រុមប្រឹក្សា​បរ​ធន​បាល​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​មុះ​មុត​របស់​ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​ទាំងអស់​របស់​មន្ទីរពេទ្យ​ ដែល​បាន​ផ្តល់​ការ​ពិនិត្យ​ ព្យាបាល​ និង​សង្គ្រោះ​កុមារ​កម្ពុជា​រាប់​សែន​នាក់​។​ ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមប្រឹក្សា​បរ​ធន​បាល​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ បាន​ជំរុញ​ និង​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​ទាំងអស់​របស់​មន្ទីរពេទ្យ​ ឱ្យ​បន្ត​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ ទាំង​គុណភាព​ និង​គុណ​តម្លៃ​។​

​បន្ទាប់​ពី​នេះ​ លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ បាន​គោរព​រាយការណ៍​ជូន​ក្រុមប្រឹក្សា​បរ​ធន​បាល​ អំពី​វឌ្ឍនភាព​ការងារ​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ក្នុង​ឆ្នាំ​២០១៩​ ដូច​ខាងក្រោម​៖
​ក​.​ វិភាគទាន​ដែល​ទទួល​បាន​
•​ ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ទទួល​បាន​វិភាគទាន​សរុប​ចំនួន​ប្រមាណ​ ៤៧​ ៦៥០​ ៤៤១​ ដុល្លារ​ ក្នុង​នោះ​ប្រាក់​រៀល​មាន​ចំនួន​ ១៥០​ ៧៤៤​ ៩១៧​ ២០៧​ រៀល​ និង​ប្រាក់​ដុល្លារ​មាន​ចំនួន​ ៩​ ៩៣៦​ ៣១២​ ដុល្លារ​។​
•​ ​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​មាន​ចំនួន​សរុប​ ៥៤​ ៣៨០​ នាក់​។​
​ខ​.​ ថវិកា​បង្វែរ​ជូន​មន្ទីរពេទ្យ​
•​ ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ បាន​បង្វែរ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ជា​បន្តបន្ទាប់​សរុប​ចំនួន​ប្រមាណ​ ១១​ លាន​ដុល្លារ​ ក្នុង​នោះ​ប្រាក់​រៀល​ចំនួន​ ៨​ ប៊ី​លាន​រៀល​ និង​ប្រាក់​ដុល្លារ​ចំនួន​ ៨​ ៨៩២​ ៤០៤​ ដុល្លារ​។​
​គ​.​ សកម្មភាព​ផ្សព្វផ្សាយ​ និង​កៀរគរ​វិភាគទាន​
•​ ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ បាន​ធ្វើការ​អំពាវនាវ​ឱ្យ​មានការ​បំផុស​ចលនា​នៅ​គ្រប់​ស្ថាប័នរដ្ឋ​ និង​ឯកជន​ និង​ជា​សាធារណៈ​ តាម​មធ្យោបាយ​មួយ​ចំនួន​ដូច​ជា​ ការ​ផលិត​វី​ដេ​អូ​ ដែល​ល​បាន​ចាក់​ប​ញ្ជាំ​ង​នៅ​តាម​ទី​សាធារណៈ​,​ កិច្ចសហការ​ជាមួយ​បុគ្គល​ដែល​មានកេរ្តិ៍ឈ្មោះ​នៅ​ក្នុង​បណ្តាញ​សង្គម​,​ កិច្ចសហការ​ជាមួយ​ស្ថាប័ន​ដែល​ជា​ដៃគូ​ផ្សេងៗ​,​ ការ​ប្រគំ​តន្ត្រី​ស្នាមញញឹម​,​ ការ​ប្រកួត​កីឡាបាល់ទាត់​,​ ការ​រៀបចំ​ស្តង់​ក្នុង​កម្មវិធី​ស​ង្ក្រា​ន​សមុទ្រ​ ព្រមទាំង​ការ​ធ្វើ​បទ​បង្ហាញ​នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា​នានា​ ជាដើម​។​
២.​ ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២០
​ក្រុមប្រឹក្សា​បរ​ធន​បាល​ បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សម្រាប់​ការ​អនុវត្ត​ក្នុង​ឆ្នាំ​២០២០​ ដែល​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ចំណុច​ដូច​ខាងក្រោម​៖
​ក​.​ ​ការ​បង្កើន​ចំនួន​សមាជិក​ នៅ​តាម​បណ្តា​គ្រឹះស្ថានសាធារណៈ​ និង​ឯកជន​ និង​ការ​រៀបចំ​កម្មវិធី​កៀរគរ​មូលនិធិ​សប្បុរសធម៌​នានា​ ឱ្យ​មាន​លក្ខណៈ​ទៀងទាត់​ និង​ជា​ប្រចាំ​
​ខ​.​ ​ការ​បង្កើន​ការ​ទំនាក់ទំនង​សាធារណៈ​ និង​ការ​ផ្សព្វផ្សាយ​អំពី​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ តាម​រយៈ​បណ្តាញ​សង្គម​ និង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នានា​ និង​
​គ​.​ ​ការ​ពង្រឹង​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​សមាជិក​របស់​មូលនិធិ​ ព្រមទាំង​ការ​គ្រប់គ្រង​មូលនិធិ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​។​
៣.​ ផ្សេងៗ​
​ក្រុមប្រឹក្សា​បរ​ធន​បាល​ ក៏​បាន​ពិនិត្យ​ និង​ពិភាក្សា​ផង​ដែរ​ លើ​ញ្ហា​មួយ​ចំនួន​ ដូច​ខាងក្រោម​៖
•​ ​ការ​កើនឡើង​នៃ​ចំនួន​កុមារ​ ដែល​បាន​មក​ទទួល​សេវា​ពិនិត្យ​ និង​ព្យាបាល​ ដែល​នេះ​ទាមទារ​ឱ្យ​មន្ទីរពេទ្យ​ត្រូវ​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព​ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នេះ​ និង​
•​ ​ការ​គិតគូរ​អំពី​ការ​វិនិយោគ​មូលនិធិ​ ដោយ​ប្រកាន់​ភ្ជាប់​គោលការណ៍​ពិពិធ​កម្ម​ ស​ន្ទី​យ៍​ភាព​ និង​សុវត្ថិភាព​។​

​ជា​ចុងបញ្ចប់​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ ឧបនាយករដ្ឋមន្ត្រី​ បាន​ណែនាំ​ឱ្យ​លេខាធិការដ្ឋាន​ ខិតខំ​បំពេញការងារ​បន្ថែម​ទៀត​ ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យ​បាន​យល់​ដឹង​អំពី​វត្តមាន​ និង​សារសំខាន់​នៃ​ការ​បង្កើត​មូលនិធិ​-​គន្ធ​បុប្ផា​កម្ពុជា​នេះ​ឡើង​ ដើម្បី​កៀរគរ​ធនធាន​ក្នុងស្រុក​ ដោយ​ឈរ​លើ​ស្មារតី​ “​ខ្មែរ​ជួយ​ខ្មែរ​”​ សម្រាប់​បម្រើ​ដល់​គោលដៅ​ចម្បង​តែ​មួយ​គត់​គឺ​ “​រក្សា​ឱ្យ​បាន​នូវ​ចីរភាព​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​៥​ ទីតាំង​ ប្រកបដោយ​គុណភាព​ និង​កិត្យានុភាព​ដែល​ជា​មរតក​ដ៏​ថ្លៃថ្លា​របស់​លោក​វេជ្ជបណ្ឌិត​ Beat​ Richner”​ ៕

 

ចំនួនអ្នកទស្សនា

    20527867

  • ថ្ងៃនេះ4691
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63531
  • ខែនេះ85411
  • ឆ្នាំនេះ85411
  • សរុប20527867