ឯកឧត្តម​ ស​ ថេ​ត​ ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ផែនការ​ចេញ​ប្រតិបត្តិការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​

07-February-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ស្រុក​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បាន​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ផែនការ​ចេញ​ប្រតិបត្តិការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ និង​ង​កាត់​បន្ថយ​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​ ។​ទន្ទឹម​ដែល​អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បាន​យក​គោលដៅ​រាជធានី​ភ្នំពេញ​សម្រាប់​ការ​ដកស្រង់​បទ​ពិសោធន៍​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ឆ្នាំ​២០២០​នេះ​។​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​គេ​មើលឃើញ​ថា​ជា​បញ្ហា​ប្រឈម​គ្រោះថ្នាក់​គួរ​ឱ្យ​ព្រួយបារម្ភ​ ។​នៅ​ឆ្នាំ​២០១៩​បាន​កើតឡើង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៣៣៨​នាក់​ កើន​ជាង​ឆ្នាំ​២០១៨​ចំនួន​៧៤​នាក់​ ចំណែក​អ្នក​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​១.៧៣២​នាក់​កើន​ជាង​ឆ្នាំ​២០១៨​ចំនួន​៨៦៥​នាក់​។​

​ជុំវិញ​នៃ​ការ​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ដោយ​ឱ្យ​លោកស្នងការ​រង​ទទួល​ផែនការ​ងារ​ចរាចរណ៍​ លោកស្នងការ​រង​ទទួល​ផែនការ​ងារ​សេនាធិការ​ លោកនាយ​ការិយាល័យ​ជំនាញ​ និង​លោក​អធិការ​ខណ្ឌ​ទាំង​១៤​ ត្រៀម​ប្រើប្រាស់​កម្លាំង​សរុប​ វិធានការ​សរុប​ និង​មធ្យោបាយ​សរុប​ ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​មាន​ប្រ​សិន​ភាព​។​ជាង​នេះ​ថែម​ទៀត​ឯកឧត្តម​ក៏​មាន​សង្ឃឹម​និង​ជឿជាក់​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​និង​សម្រេច​បាន​លទ្ធផល​ល្អ​ទៅ​តាម​ទិស​ដៅ​និង​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្ន​ង​ការ​ដោះស្រាយ​បញ្ហា​បទល្មើស​ចរាចរណ៍​ឱ្យ​មានការ​ថយ​ចុះ​។​

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​ធ្លាប់​មាន​ប្រសាសន៍​ថា​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ គឺ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​មិនមែន​ធ្វើបាប​ប្រជាពលរដ្ឋ​នោះ​ទេ​និង​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទូទៅ​ត្រូវ​នាំ​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​ បើកបរ​មានការ​យោគយល់​អយ្យា​ស្រ័យ​គ្នា​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ៕


​ ​

ចំនួនអ្នកទស្សនា

    20525427

  • ថ្ងៃនេះ2251
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61091
  • ខែនេះ82971
  • ឆ្នាំនេះ82971
  • សរុប20525427