ខ្មាន់កាំភ្លើង​ បាញ់​៦​គ្រាប់​រំដោះ​ម៉ូតូ​ នៅ​ហាង​ម៉ាស្សា​ លី​លី​ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្របួច​បាន​ ដូច​កុក​ជាប់​ជង់​!

07-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​យប់​ម៉ោង​៧​និង​៥០​នាទី​ ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ហាង​ម៉ាស្សា​កោស​ជប់​ ឈ្មោះ​(​លី​ លី​)​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​ភ្ញៀវ​ជាមួយ​នារី​ម៉ាស្សា​ឈាន​ទៅ​ដល់​ការ​ផ្ទុះអាវុធ​ ចំនួន​០៦​គ្រាប់​ ដើម្បី​រំដោះ​ម៉ូតូ​ចេញពី​ហាង​ម៉ាស្សា​ ព្រោះតែ​គ្មាន​លុយ​ឲ្យ​ថ្លៃ​ម៉ាស្សា​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ជា​ខ្លាំង​។​

​រហូត​មក​ដល់​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ គឺ​រយៈពេល​៦​ថ្ងៃ​ ជន​ដៃដល់​ដែល​ជា​ខ្មាំ​ន់​កាំភ្លើង​ ត្រូវ​បាន​កម្លាំង​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​ឈាន​ដល់​ធ្វើការ​កំណត់​មុខសញ្ញា​ដែល​រត់គេច​ខ្លួន​ទៅ​ខេត្តកោះកុង​ ទើប​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បន្ត​ទៅ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកោះកុង​ ឃាត់ខ្លួន​ជនសង្ស័យ​ មក​កាន់​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ តែ​ម្តង​។​

​តាម​វិធានការ​ជំនាញ​ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ជនសង្ស័យ​ឈ្មោះ​ លន់​ ជីវ័ន​ ហៅ​មាស​ ជា​មន្ត្រី​យោធា​ បាន​សារភាព​ឲ្យ​ដឹង​ថា​ ដើមហេតុ​ដែល​នាំ​ឲ្យ​រូប​ខ្លួន​បាញ់​នោះ​គឺ​ដោយសារ​ដំបូង​ឡើយ​ នៅ​ថ្ងៃ​កើតហេតុ​ រូបគេ​មិន​ស្រួលខ្លួន​រសេះរសោះ​ ក៏​សម្រេចចិត្ត​ទៅ​កោសខ្យល់​នៅ​ហាង​ម៉ាស្សា​ខាងលើ​ នៅ​ពេល​ដែល​ចូល​ដល់​ក្នុង​បន្ទប់​រូប​ខ្លួន​បាន​ដោះ​អាវ​ឲ្យ​គេ​កោសខ្យល់​ស្រាប់តែ​នារី​កោសខ្យល់​ដែល​ចូល​ក្នុង​បន្ទប់​ជាមួយ​ បាន​ស្ទាបអង្អែល​ខ្លួនប្រាណ​ និង​លូកដៃ​ចាប់​ប្រដាប់​ភេទ​របស់​ខ្លួន​ ហើយ​រូប​ខ្លួន​ក៏​មើល​មុខ​នារី​នោះ​ដឹង​ថា​ជា​ខ្ទើយ​(​ប្រុស​តែងខ្លួន​ធ្វើ​ស្រី​)​ រូប​ខ្លួន​មិន​ចូល​ចិត្ត​ក៏​បាន​ហាមឃាត់​និង​រុញច្រាន​នារី​ខ្ទើយ​នោះ​ចេញ​ បណ្តាល​ឲ្យ​មានការ​ប្រតាយប្រតប់​គ្នា​ដាច់​ឡេវអាវ​រហែក​និង​ដាច់​សាច់​បំពង់ក​ ព្រោះតែ​នារី​ខ្ទើយ​នោះ​ខ្វាច​នឹង​ក្រចក​ ធ្វើ​ឲ្យ​ខ្លួន​ខឹង​ជា​ខ្លាំង​ ក៏​បាន​ចេញ​ក្រៅ​បន្ទប់​ បម្រុង​យក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​ តែ​អ្នក​នៅ​ហាង​មិន​ព្រម​ឲ្យ​យក​ម៉ូតូ​ចេញ​ និង​ទាមទារ​លុយ​ចំនួន​១០​ម៉ឺន​រៀល​ ហើយ​រូប​ខ្លួន​សុំ​សម្រួល​ត្រឹម​១​ម៉ឺន​៥​ពាន់​រៀល​ តែ​អ្នក​នៅ​ហាង​ម៉ាស្សា​នោះ​មិន​ព្រម​ ទើប​ពេល​នោះ​រូប​ខ្លួន​ខឹង​ខ្លាំង​ ក៏​សម្រេចចិត្ត​ទៅ​លួច​យក​កាំភ្លើង​នៅ​អង្គភាព​ មក​បាញ់​គម្រាម​នៅ​កន្លែង​កោសខ្យល់​ចំនួន​ ០៦​គ្រាប់​ដើម្បី​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​។​ ក្រោយ​ពេល​បាញ់​រួច​រូប​ខ្លួន​បាន​យក​កាំភ្លើង​ទៅ​ទុក​ក្នុង​អង្គភាព​វិញ​ ដោយ​មិន​ឲ្យ​មាន​គេ​ដឹង​ រួច​ក៏​ទៅ​សម្ងំ​លាក់ខ្លួន​គីឡូម៉ែត្រ​លេខ​១០​ ខណ្ឌ​ឬ​ស្សី​កែវ​១​យប់​ បន្ទាប់​មក​គេច​ទៅ​លាក់ខ្លួន​នៅ​ខេត្ត​ឧត្តម​មាន​ជ័យ​៤​ថ្ងៃ​ ក្រោយមក​បាន​ប្តូរ​មក​លាក់ខ្លួន​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​វិញ​បាន​០២​ថ្ងៃ​ ចុង​ក្រោយ​បាន​រត់គេច​ទៅ​ខេត្តកោះកុង​ ស្រាប់តែ​ដល់​ចំណុច​វត្ត​គង​ឆាង​ ភូមិ​ជី​ខ​លើ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ឃាត់ខ្លួន​ មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​ម្តង​ ដូច​ពាក្យចាស់​ពោល​ថា​ កុក​អាច​ភ្លេច​ជង់​ តែ​ជង់​មិន​ដែល​ភ្លេច​កុក​ទេ​ ទោះបី​ជនសង្ស័យ​មាន​ភាព​វៃឆ្លាត​យ៉ាងណា​មុន​និង​ក្រោយ​ នៅ​តែ​មិន​អាច​រត់​រួចខ្លួន​ពី​ការ​តាម​ប្រ​ម៉ា​ញ់​របស់​សមត្ថកិច្ច​ដដែល​៕

ចំនួនអ្នកទស្សនា

    20527227

  • ថ្ងៃនេះ4051
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62891
  • ខែនេះ84771
  • ឆ្នាំនេះ84771
  • សរុប20527227