នាយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់​ សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ច្រើន​ថ្ងៃ​ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​ជា​លើក​ទី​២!

07-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​អង្គារ​ ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ អមដំណើរ​ដោយ​មេបញ្ជាការ​រង​ នាយ​ នាយ​រង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ បាន​ចុះ​សួរសុខទុក្ខ​ មន្ត្រី​អាវុធហត្ថ​ ០១​រូប​ ដែល​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ ចូល​សម្រាក​ ព្យាបាល​ ជម្ងឺ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ តាំងពី​ពាក់កណ្តាល​ខែមករា​មក​ គឺ​លោក​វរសេនីយ៍ទោ​ អៀង​ សាក់​ឡូ​ នាយ​រង​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​ចុះ​ទៅ​សួរសុខទុក្ខ​ លោក​ អៀង​ សាក់​ឡូ​ ដោយ​ផ្ទាល់​ និង​បាន​ធានា​រ៉ាប់រង​លើ​ថ្លៃ​សេវា​ព្យាបាល​ទាំងស្រុង​។​

ព្រម​ជាមួយ​គ្នា​នោះ​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ ក៏​បាន​ឆ្លៀត​សួរសុខទុក្ខ​ដល់​អ្នកជម្ងឺ​ម្នាក់​ផ្សេង​ទៀត​ ដែល​នៅ​សម្រាក​ក្បែរ​គ្នា​ និង​បាន​ជូន​ថវិកា​ដល់​អ្នកជម្ងឺ​ម្នាក់​នោះ​ចំនួន​២០​ម៉ឺន​រៀល​ ព្រមទាំង​ភេសជ្ជៈ​២​កេស​ផង​ដែរ​៕

 

ចំនួនអ្នកទស្សនា

    20526887

  • ថ្ងៃនេះ3711
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62551
  • ខែនេះ84431
  • ឆ្នាំនេះ84431
  • សរុប20526887