ព្រះវិហារ៖ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះវិហារ បានចុះបំបែកទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចភូមិសែនតេជៈ ឃុំមរកត ស្រុកជុំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ ឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា ក្នុងការចុះបង្ក្រាបសង្វៀនជុលមាន់យ៉ាងធំនេះ បង្ក្រាបអស់រយៈពេលពីថ្ងៃចាប់ពីថ្ងៃទី៦ កុម្ភៈរហូតមកដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២០ ទើបយើងប្រមូវត្ថុតាងទាំងអស់មកដល់ស្នងការដ្ឋាននគបាលខេត្តដោយតំបន់នោះជាតំបន់កណ្តាលហើយនៅឆ្ងាយពីទីរួមស្រុក តំបន់នោះនៅជាប់ព្រុំប្រទល់ខ្មែរ-ឡាវ-ថៃ។
លោកបន្តថាក្នុងការចុះបង្ក្រាបនេះផងដែរ ក៏មានការណែនាំនិងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពី លោកទី សុវណ្ណថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ រួមនិងលោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានដឹកនាំការិយាល័យជំនាញចំនួន២០នាក់ចុះបង្ក្រាប។
ចំពោះវត្ថុតាងពាក់ព័ន្ធក្នុងករណីនោះដែរ សមត្ថកិច្ចបានរឹបអូសបានម៉ូតូ ចំនួន១៣ គ្រឿង និងរថយន្ត ១២គ្រឿង មាន់ជល់ចំនួន៣០ក្បាល កញ្ឆា១០ដើម ជញ្ជីងថ្លឹងមាន់២និងសម្ភាៈបរើល្បែងមួយចំនួនទៀត។ ក្នុងករណីនេះផងដែរ សមត្ថកិច្ចជំនាញកំពុងរៀបចំសំនុំរឿងតាមនិតិវិធី និងរាយការណ៍ជួនលោកព្រះរាជអាជ្ញាសុំការសម្រេចផងដែរ៕