តំណាង​របស់​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ អញ្ជើញ​បញ្ចុះ​បឋមសិលា​អគារ​ប៉ុស្តិ៍​នគរបាល​កោះ​រ៉ុ​ង​សន្លឹម​ ខេត្ត​ព្រះ​សីហ​នុ​

07-February-2020 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១៤​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ ជិន​ វិទ្យា​ ស្នងការ​រង​ផែនការ​ងារ​ធនធានមនុស្ស​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ បាន​ដឹកនាំ​គណៈ​ស្នងការ​ដើម្បី​ចុះ​ត្រួត​ពិន​ត្យ​ សួរសុខទុក្ខ​កងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​រ៉ុ​ង​ និង​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ប៉ុស្តិ៍​នគរបាល​កោះ​រ៉ុ​ង​សន្លឹម​ថ្មី​ស្ថិត​ក្នុងភូមិ​កោះ​តូច​ ក្រុង​កោះ​រ៉ុ​ង​ ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជិន​ វិទ្យា​ ស្នងការ​រង​ផែនការ​ងារ​ធនធានមនុស្ស​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​មាន​ប្រសាសន៍​ថា​ អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​រ៉ុ​ង​សន្លឹម​នឹង​សាងសង់​ឡើង​ថ្មី​ ក្នុង​ទំហំ​៩​ម៉ែត្រ​ គុណ​នឹង​១២​ម៉ែត្រ​ ដែល​ជា​អំណោយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​។​

​ក្នុង​ឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ ក៏​បាន​នាំ​យក​ប្រសាសន៍​សួរសុខទុក្ខ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​ជូន​ដល់​កងកម្លាំង​នៃ​ប៉ុស្តិ៍​ទាំង​ពីរ​ និង​បាន​នាំ​យក​គ្រឿង​ឧបភោគ​ បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ ជា​ពិសេស​ក៏​បាន​ប្រគល់​ជូន​នូវ​ម៉ូតូ​ចំនួន​០២​គ្រឿង​ និង​ទូក​ឈើ​០១​គ្រឿង​ ជូន​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​ពីរ​ដើម្បី​សម្រួល​ដល់​ការងារ​ជំនាញ​ប្រចាំ​ថ្ងៃ​ផង​ដែរ​ ៕


ចំនួនអ្នកទស្សនា

    20524617

  • ថ្ងៃនេះ1441
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60281
  • ខែនេះ82161
  • ឆ្នាំនេះ82161
  • សរុប20524617