ស្លាប់​ម្នាក់​និង​របួសស្រាល​ម្នាក់​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​

11-February-2020 | ដោយ ពលមនសិការ

​ត្បូងឃ្មុំ​៖​ មនុស្ស​ម្នាក់​បាន​ស្លាប់​តាម​ផ្លូវ​ពេញ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ និង​មនុស្ស​ម្នាក់​រង​របួសស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​។​ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​ កាលពី​ថ្ងៃ​ចន្ទ​ ២​រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៥​នឹង​៥៥​នាទី​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​ឈ្មោះ​ វ៉ា​ន់​ ភេទ​ប្រុស​ ស្ថិត​នៅ​ភូមិ​ទឹក​ទុំ​ ឃុំ​កំ​ពាន់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​

​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បង្ក​ឡើង​ដោយ​ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​បៃតង​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ណុ​ល​ ចិន្តា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ស្រែ​ពង្រ​ ឃុំ​រំចេក​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ (​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​)​បាន​ឌុ​ប​ឈ្មោះ​អឿ​ន​ វិសាល​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ (​របួសស្រាល​)​។​ អ្នកបើកបរ​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​មិន​ពាក់មួក​សុវត្ថិភាព​។​ បង្ក​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 2A-9824​ មិន​ស្គាល់​ ឈ្មោះ​ និង​អា​ស័​យ​ដ្ឋា​ន​អ្នកបើកបរ​ក្រោយ​ពេល​កើតហេតុ​ ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​រត់គេច​ខ្លួន​បាត់​ ៕

 

ចំនួនអ្នកទស្សនា

    20527687

  • ថ្ងៃនេះ4511
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63351
  • ខែនេះ85231
  • ឆ្នាំនេះ85231
  • សរុប20527687