ម៉ូតូ​បុក​ម៉ូតូ​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​

11-February-2020 | ដោយ ពលមនសិការ

​កំពង់ធំ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​(​ប្រុស​)​ ស្លាប់​មនុស្ស​ម្នាក់​ (​ប្រុស​)​ ខូចខាត​ម៉ូតូ​០២​គ្រឿង​ នៅ​ថ្ងៃ​អង្ការ​ ៣​រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៧​នឹង​៣០​នាទី​ លើ​កំណាត់​ផ្លូវលំ​ក្រាល​កៅស៊ូ​ ភូមិ​ប្រាសាទ​ ឃុំ​ឈូក​ ស្រុក​ប្រសាទ​សំបូរ​ ខេត្តកំពង់ធំ​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ ពណ៌​ខ្មៅ​ ផ្លា​ក​លេខ​កំពង់ចាម​ 1H-8220​ (​បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​)​ ដោយ​ឈ្មោះ​ ពេ​ជ​ ពី​ន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ (​មុខរបរ​កសិករ​)​រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ (​របួសធ្ងន់​)(​មិន​ពាក់មួក​សុវត្ថិភាព​)​ ពេល​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ ពណ៌​ខ្មៅ​ ផ្លា​ក​លេខ​កំពង់ធំ​ 1G-5610​ (​បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​)​ ដោយ​ឈ្មោះ​ ភិន​ ផេង​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​(​មុខរបរ​កសិករ​)​ រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)(​មិន​ពាក់មួក​សុវត្ថិភាព​)​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​វាស់វែង​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​សំបូរ​។​ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​មូលហេតុ​បឋម​បង្ក​ដោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ​ឈ្មោះ​ ភិន​ ផេង​ បើកបរ​វ៉ា​ជែង​គោ​យន្ត​ចូល​ទៅ​បុក​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម​ឈ្មោះ​ ពេ​ជ​ ពី​ន​ ដែល​កំពុង​បើកបរ​ក្នុង​គន្លង​ផ្លូវ​ផ្ទុយ​គ្នា​ ៕

 

ចំនួនអ្នកទស្សនា

    20524737

  • ថ្ងៃនេះ1561
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60401
  • ខែនេះ82281
  • ឆ្នាំនេះ82281
  • សរុប20524737