កំពង់ធំ៖ រសៀលថ្ងៃពុធ ៤៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានពិនិត្យការចាក់បេតុងក្រាលលើផ្លូវក្នុងអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានមតិលើកឡើងការកសាងសមិទ្ធផលនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងអង្គភាព គឺដោយសារការចូលរួមចំណែកពីសប្បុរជន រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រី
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានចូលរួមជ្រោមជ្រែង នៅពេលដែលឃើញអង្គភាពមានការខ្វះខាត បងប្អូនតែងតែឧបត្ថម្ភ គាំទ្រដើម្បីអង្គភាពផ្លាស់ប្ដូរមុខមាត់ថ្មី ពីអ្វីដែលមិនល្អ ទីកន្លែងមាន ក្រឡុក ភក់ នារដូវវស្សា កែប្រែជាទីកន្លែងមានសោភ័ណ្ឌភាពល្អស្អាត។
ជាក់ស្ដែងថ្ងៃនេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាប់ផ្តើមចាក់បេតុងក្រាលលើផ្លូវក្នុងអង្គភាពដោយចាប់ផ្ដើមមុខការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ មកដល់ក្លោងទ្វារ មានបណ្ដោយ១២៤ម៉ែត្រXទទឹង៨,៥០ ម៉ែត្រ កម្រាស់០១តឹក ដែលជាការជួយឧបត្ថម្ភ ជ្រុំជ្រែង របស់លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ធំ-ព្រះវិហារ ដើម្បីសម្រេចបំណងរបស់លោក និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងនាមជា ថ្នាក់ដឹកនាំ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ហេង សំណាង និងក្រុមគ្រួសារ សូមទទួលបាននូវ សុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សុភមង្គល វិបុលសុខ គ្រប់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តមានមតិមានការកសាងសមិទ្ធផល ជាច្រើនទៀត តាមដំណាក់កាលនីមួយៗ រយៈពេលកន្លងនេះ លោកបានដឹកនាំកសាង ហេដ្ឋារចនាសម្ព័ន្ធ ដាំដើមឈើប្រណីត ជួសជុលដាំ ផ្កា សង់រោង ....។ល។
ទន្ទឹមនេះដែរ ដំណើរការនៃសំណង់អគារ ការិយាល័យជំនាញ និងទីកន្លែងស្នាក់នៅ របស់កងអន្តរាគមន៍ពិសេស ប្រចាំការ២៤ ម៉ោងលើ ២៤ ម៉ោង រង់ចាំអនុវត្តន៍ បទបញ្ជារបស់ថ្នាក់ដឹកនាំ និងកិច្ចអន្តរាគមន៍នានា។
លោកតែងតែផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឲ្យយល់ជ្រាបថា អង្គភាព ការិយាល័យ ដែលបំពេញ ជាទីជំរកទី ២ របស់ខ្លួន ដែលជាទីកន្លែងមាន អនាម័យបរិស្ថានស្អាតជាដើម។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកំពង់ធំ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ
លើបញ្ហា០៣ចំណុច ១.បញ្ហាគ្រឿងញៀន សូមឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយចូលរួមសហការ ចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងាររួម ដើម្បីបង្ការ ទប់ស្កាត់ លុបបំបាត់ការរីលរាលដាលបទល្មើសគ្រឿងញៀន ២.ចូលរួមគោរព អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីថែរក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ ៣.ដោយឡែករដូវនេះ ជារដូវប្រាំងអាកាសធាតុ ក្ដៅហួតហែង ងាយនឹងបង្ករឲ្យមានអគ្គិភ័យកើតឡើង ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន លើបញ្ហាអគ្គិភ័យ ៕