ព្រៃវែង៖ នៅវេលាម៉ោង១៦និង៣០នាទី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច បានស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ចាន់ ហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្នាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ពាក់ព័ន្ធករណីហិង្សាដោយចេតនាកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី នៅចំណុចមុខសាលាឆទានក្លោងទ្វាវត្តកណ្តាល ស្ថិតនៅភូមិលឹង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច បណ្តាលឲ្យជនរងគ្រោះឈ្មោះ បេ វិច្ឆកា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិតាង៉កឃុំរំចេក(រងរបួសដាច់ខាងក្រោមស្មាផ្នែកខាងឆ្វេងមួយកន្លែង)។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលព្រះស្ដេច នគរបាលយើងកំពុងកសាងនីតិវិធី៕