សៀមរាប៖ នៅថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២ វេលាម៉ោង១២នឹង៣០នាទី មានករណីបាក់ដីសង្កត់ស្លាប់បុរសម្នាក់នៅនឹងកន្លែង។
លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានអោយដឹងថានៅវេលាម៉ោង១២នឹង៣០នាទី ជនរងគ្រោះឈ្មោះ ណិត ចាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ស្រុកកំណើតភូមិជ្រាប់ចាស់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទៅជីកលុងដីដំបូកធ្វើឡដើម្បីដុតធ្យូង នៅចំណុចគោកស្រែស្ម ខាងកើតភូមិត្រាំកង់ (គោកត្រមែង) ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ប៉ុន្តែខ្វះការប្រុងប្រយ័ត្នទើបបណ្តាលអោយដីដំបូកបាក់សង្កត់ស្លាប់នៅនឹងកន្លែងជីកតែម្តង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះវាស់វែង និងពិនិត្យមើលមិនឃើញមានជាប់ពាក់ព័ន្ធករណីព្រហ្មទណ្ឌទេ។ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕