អគ្គិភ័យ​ឆាបឆេះ​កន្លែង​បោក​អ៊ុត​ របស់​ជនជាតិ​ នៅ​សង្កាត់​សាលា​កំរើក​

14-February-2020 | ដោយ ពលមនសិការ

សៀមរាប​៖​ ថ្ងៃ​ពុធ​ ៤​រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៥​នឹង​១០​នាទី​រសៀល​ មាន​ករណី​អគ្គិភ័យ​ ភ្លើង​ឆេះ​នៅ​ក្រុម​ទី​៣​ ភូមិ​ត្រពាំង​ត្រែង​ សង្កាត់​សាលា​កំរើក​ ក្រុង​-​ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ សម្បត្តិ​ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បានអោយ​ដឹង​ថា​ បណ្តាល​មក​ពី​ផ្កាភ្លើង​ ចេញពី​បំពង់​បង្ហុយផ្សែង​ខាងលើ​ ហើយ​ធ្លាក់​ចុះ​មក​លើដំបូល​ស្បូវ​ខាងក្រោម​បណ្តាល​ឲ្យ​ឆេះ​ ពន្លត់​មិន​ទាន់​។​

​កន្លង​មក​ ធ្លាប់​មាន​ផ្កាភ្លើង​ធ្លាក់​ចុះ​មក​ឆេះ​ម្តង​ហើយ​ ប៉ុន្តែ​ពន្លត់​ទាន់​ ហើយ​បណ្តាល​អោយ​រង​ការ​ខូចខាតៈ​
-​ ឆេះ​ខ្ចុះ​ទំហំ​ ៤​ម៉ែត្រ​x៤​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ប្រក់​ស្បូវ​ ឆេះ​ទាំងស្រុង​
-​ ឆេះ​រោង​ធ្វើ​តៅហ៊ូ​ ទំហំ​៤​ម៉ែត្រ​x៥​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ប្រក់​ស័ង្កសី​ ទាប​ផ្ទាល់​ដី​។​
-​ ឆេះ​ស្តុ​ប​ម្សៅ​សាប៊ូ​បោកគក់​ អស់​មួយ​ចំនួន​ធំ​
-​ និង​សំភា​រះ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ ក្រៅពី​នេះ​គឺ​ពុំ​បណ្តាល​ឲ្យ​រាលដាល​ទៀត​ទេ​។​

​ម្ចាស់ផ្ទះ​ឈ្មោះ​ ព្រំ​ ភាព​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ មុខរបរ​មេផ្ទះ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ ហើយ​បាន​ជួល​ផ្ទះ​ទៅ​ឲ្យ​ជនជាតិ​ ចិន​ ដើម្បី​ប្រកប​អាជីវកម្ម​បោកគក់​ និង​ធ្វើ​តៅហ៊ូ​លក់​)​។​

​កម្លាំង​សមត្ថកិច្ច​បាន​អន្តរាគមន៍​ពន្លត់​ដោយ​ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០១​ឡាន​ ៕


ចំនួនអ្នកទស្សនា

    20525567

  • ថ្ងៃនេះ2391
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61231
  • ខែនេះ83111
  • ឆ្នាំនេះ83111
  • សរុប20525567