កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ បញ្ជូន​ជនសង្ស័យ​ចំនួន​៦​នាក់​ ទៅ​តុលាការ​ ករណី​បង្ក្រាប​ក្លឹ​ប​ FLY(​ផ្លា​យ​)

14-February-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ ជួញដូរ​ ចាត់ចែង​ និង​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​សមគំនិត​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​លោក​ សេង​ ហៀ​ង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ការិយាល័យ​ សហការ​ជាមួយ​កម្លាំង​កង​អន្តរាគមន៍​ពិសេស​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្នុង​បទល្មើស​ជាក់​សែ្ត​ង​ទីតាំង​ក្លឹ​ប​កំសាន្ត​FLY​ (​ផ្លា​យ​)​ ផ្លូវ​កែវ​ចិន្តា​ ភូមិ​៣​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​

​ដកហូត​វត្ថុ​តាងៈ​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​១០១​កញ្ចប់​ មាន​ទម្ងន់​២៤,៣៥​ក្រាម​ ចេញ​ពណ៌​ស្វាយ​ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ​ ខេ​តា​មីន​,​ ថ្នាំ​គ្រាប់​ពណ៌​ ស្លែ​ ចំនួន​៣២​គ្រាប់​ មាន​ទម្ងន់​១២,០៧​ក្រាម​ ចេញ​ពណ៌​ ប្រផេះ​ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ​ អ៊ិ​ច​ស្តា​ស៊ី​(MDMA),​ ថ្នាំ​គ្រាប់​ ពណ៌​ត្រួយ​ចេក​ ចំនួន​១០​គ្រាប់​ ទម្ងន់​ ៤,៣៨​ ក្រាម​ ចេញ​ពណ៌​ ប្រផេះ​ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ​ អ៊ិ​ច​ស្តា​ស៊ី​(MDMA),​ ម្សៅ​ម៉ដ្ឋ​ ពណ៌​ស​ ចំនួន​៣៥​កញ្ចប់​ថង់​តូច​ មាន​ទម្ងន់​៧,៩៦​ក្រាម​ ចេញ​ពណ៌​ ស្វាយ​ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ​ ខេ​តា​មីន​,​ ថ្នាំ​គ្រាប់​ ពណ៌​ស្លែ​ ចំនួន​១២​គ្រាប់​ ទម្ងន់​៤,៥៨​ក្រាម​ ចេញ​ពណ៌​ ប្រផេះ​ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ​ អ៊ិ​ច​ស្តា​ស៊ី​(MDMA),​ ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក​ ចំនួន​០៧​ គ្រាប់​ ទម្ងន់​ ២,៥៩​ ក្រាម​ចេញ​ពណ៌​ ប្រផេះ​ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ​ អ៊ិ​ច​ស្តា​ស៊ី​(MDMA),​ ដប​ ពណ៌​ ខ្មៅ​ មានទឹក​ ពុំ​បាន​ដក​យក​សំណាក​មក​ធ្វើតេស្ត​ទេ​។​

​សរុប​ទម្ងន់​៥៥,៩៣​ក្រាម​ (​ខេ​តា​មីន​ទម្ងន់​៣២,៣១​ក្រាម​,​ អ៊ិ​ច​ស្តា​ស៊ី​ ទម្ងន់​ ២៣,៦២​ក្រាម​ ),​ ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​ម៉ាក​ Suprem​ ចំនួន​០១,​ សំបក​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​,​ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​ ០១,​ ប្រាក់​រៀល​ចំនួន​ ២​ ៤០០​ ០០០​រៀល​ (​ពីរ​លាន​សែសិប​ម៉ឺន​រៀល​),​ ប្រាក់​ដុល្លារ​ចំនួន​៧៤០​ដុល្លារ​អា​មេ​រិ​ក​ (​មួយ​រយ​ចិតសិប​ដុល្លារ​អា​មេ​រិ​ក​),​ ម៉ូនីទ័រ​ម៉ាក​ឌែ​ល​ ចំនួន​ ០១​ គ្រឿង​,​ CPU​ ម៉ាក​ ឌែ​ល​ចំនួន​ ០១​ គ្រឿង​,​ ម៉ាស៊ីន​ព្រី​ន​ម៉ាក​ EPSON​ មិន​ដំណើ​ការ​ចំនួន​០១​គ្រឿង​,​ ម៉ាស៊ីន​ព្រី​ន​វិ​ក័យ​ប​ត្រ័​មិន​ដំណើ​ការ​ចំនួន​ ០២​ គ្រឿង​,​ អាយ​កូ​ម​ម៉ាក​ TYT​ ពណ៌​ខ្មៅ​ ចំនួន​០៥​គ្រឿង​,​ រថយន្ត​ចំនួន​០៧​គ្រឿង​,​ ម៉ូតូ​ចំនួន​ ៣៤​ គ្រឿង​,​ ឯកសារ​ពាក់​ព​ន្ធ័​មួយ​ចំនួន​។​

​ក្រោយ​ពី​ស្រាវជ្រាវ​ រក​ឃើញ​ថា​ មនុស្ស​ចំនួន​៤០​នាក់​ (​ស្រី​០៩​នាក់​)​ ដែល​មាន​សារធាតុ​ញៀន​ ការិយាល័យ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ​ ដើម្បី​ព្យាបាល​ស្តារ​នីតិសម្បទារ​។​ ហើយ​មនុស្ស​ ចំនួន​២៤​នាក់​ (​ស្រី​១៥​នាក់​)​ គ្មាន​សារធាតុ​ញៀន​ដោយ​មានការ​ឯកភាព​ពី​លោក​ សេង​ ហៀ​ង​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ការិយាល័យ​បាន​ធ្វើ​កិច្ចសន្យា​ អប់រំ​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។​

​ចំណែក​ជនសង្ស័យ​ចំនួន​០៦​នាក់​ ឈ្មោះ​ រ័​ត្ន​ ធា​រី​,​ ឈ្មោះ​ នុយ​ ធីតា​,​ ឈ្មោះ​ ធិ​ក​ យ៉​ន​,​ ឈ្មោះ​ ឃាង​ ដា​រ៉ា​,​ ឈ្មោះ​ សា​រិ​ន​ លី​ថេ​ង​,​ ឈ្មោះ​ យ៉ង់​ សុនី​ន​ ពាក់​ព​ន្ធ័​បទល្មើស​ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    21007547

  • ថ្ងៃនេះ4661
  • ម្សិលមិញ7331
  • សប្តាហ៍នេះ15451
  • ខែនេះ88191
  • ឆ្នាំនេះ565091
  • សរុប21007547