បន្ទាយមានជ័យ៖ មនុស្ស៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបុកម៉ូតូ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង១នឹង៥០នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី១.ឈ្មោះ សម្បត្តិ វិនថាដា ភេទប្រុស អាយុ១៨ឆ្នាំ, ទី២.ឈ្មោះ ស៊ូ ថានុន ភេទប្រុស អាយុ២២ឆ្នាំ, ទី៣.ឈ្មោះ សាយ សុភី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី។
អ្នកឃើញហេតុប្រាប់ថា៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កដោយរថយន្តពាក់ស្លាកលេខ បន្ទាយមានជ័យ2A-1542 ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅត្បូងមកជើងបានបុកកិនពីលើអ្នកជិះម៉ូតូរួមដំណើរ៣នាក់ បណ្តាលស្លាប់និងកន្លែងហើយរថយន្តរុលចង្កូតទៅបុកបង្គោលភ្លើងបាក់ជាប់ទៅមុខលេងរួច។
ភ្លាមៗនោះដែរឃើញកម្លាំងនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនអ្នកបើកបរភ្លាមៗតែមិនទាន់អត្តសញ្ញាណនៅឡើយ។ តែកម្លាំងជំនាញថា៖មូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដោយអ្នកបើកបរបើករថយន្តងងុយដេកទើបរេចង្កូតទៅបុកជនរងគ្រោះជិះម៉ូតូ៣នាក់បណ្តាលស្លាប់និងកន្លែង និងខូចខាតម៉ូតូ១គ្រឿងធុនហុងដាស៊េរីឆ្នាំ២០១៩ ដែលពាក់ស្លាក់លេខបន្ទាយមានជ័យ1T-7414បណ្តាលក្រោមរថយន្តហើយរថយន្តដែលបង្កនណ្តាលខូចផ្នែកខាងមុខខ្ទេចត្រូវបានកម្លាំងជំនាញអូសទៅរក្សាទុកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអនុវត្តន៍តាមច្បាប់៕ដោយ៖ចន្ត្រា