លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ផ្តល់​នូវ​អា​នុ​សាសន៍​ ៧​ចំណុច​ សម្រាប់​ដាក់​ឲ្យ​សមាគមនារី​ និង​គណៈ​ចលនា​ស្ត្រី​ អនុវត្ត​បន្ត​

17-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ លទ្ធផល​ការងារ​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២០​ របស់​គណៈ​ចលនា​ស្ត្រី​ និង​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ពី​គណៈកម្មាធិការ​កណ្តាល​សមាគមនារី​ គណៈ​ចលនា​ស្ត្រី​ សមាជិកា​រដ្ឋសភា​ ព្រឹទ្ធសភា​ សមាជិកា​រាជរដ្ឋាភិបាល​ ប្រធានកិត្តិយស​សមាគម​ ថ្នាក់ដឹកនាំ​នារី​ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ សប្បុរសជន​ និង​មន្ត្រី​របស់​សមាគមនារី​ ចូលរួម​សរុប​ចំនួន​ ៣៥០​នាក់​ នា​រសៀល​ថ្ងៃអាទិត្យ​ ៨​រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ រាជធានី​ភ្នំពេញ​។​

​អង្គសន្និបាត​បាន​ពិភាក្សា​គ្នា​យ៉ាង​ផុលផុស​ និង​បាន​ផ្តល់​នូវ​ធាតុ​ចូល​យ៉ាង​ សំខាន់​សម្រាប់​ដាក់​ចេញ​ជា​ផែនការ​អនុវត្ត​នៅ​ឆ្នាំ​បន្ត​ទៀត​របស់​គណៈ​ចលនា​ស្ត្រី​និង​សមាគមនារី​ ។​ ធាតុ​ចូល​ទាំងនេះ​នឹង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​ស្ថេ​រ​ភាព​នយោបាយ​ និង​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​ និង​សង្គម​ កែ​លំអរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ដើម្បី​បង្កើន​ជំនឿ​ទុក្ខ​ចិត្ត​របស់​ប្រជាជន​បន្ថែម​ទៀត​ក្នុង​ការ​គាំទ្រ​គណបក្ស​ប្រជាជន​ ។​

​លោក​ជំទាវ​ក៏​បាន​ផ្តល់​នូវ​អា​នុ​សាសន៍​ ៧​ចំណុច​ សម្រាប់​ដាក់​ឲ្យ​សមាគម​ និង​គណៈ​ចលនា​ស្ត្រី​ អនុវត្ត​ដូច​ខាងក្រោម​ ៖

១-​ អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ នូវ​គោលនយោបាយ​របស់​គណបក្ស​ និង​ខ្លឹមសារ​ឯកសារ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​ លើក​ទី​ ៤២​ អាណត្តិ​ ទី​៥​។​

២-​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​ទិស​ដៅ​ការងារ​ របស់​សមាគមនារី​ និង​ក្រុម​ចលនា​ស្ត្រី​ ដោយ​យកចិត្តទុកដាក់​ លើ​ការ​ពង្រឹង​សតិអារម្មណ៍​នយោបាយ​ បង្កើន​ស្មារតី​សាមគ្គីភាព​ ឯកភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​រឹង​មាំ​។​

៣-​ពង្រឹង​ និង​បង្កើន​ប្រសិទ្ធភាព​ដឹកនាំ​ និង​កិច្ចសហការ​ជាមួយ​គណបក្ស​គ្រប់​លំដាប់ថ្នាក់​ ក្រុមការងារ​នយោបាយ​ គណៈ​ចលនា​មហាជន​ គណៈ​ចលនា​យុវជន​ សប្បុរសជន​ អង្គការ​ សមាគម​ ដែល​ធ្វើ​សកម្មភាព​នៅ​ទូ​ទាំង​ប្រទេស​ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ ។​

៤-​រក្សា​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​ប្រជាពលរដ្ឋ​ ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​កម្លាំង​គាំទ្រ​គណបក្ស​ចុះ​មូលដ្ឋាន​ជាប់​ជា​ប្រចាំ​ ជួប​ប្រជុំ​ជាមួយ​បងប្អូន​នារី​ ដើម្បី​ពង្រឹង​សតិអារម្មណ៍​ និង​រក្សា​ប្រៀប​ខ្លាំង​របស់​គណបក្ស​។​ ចិញ្ចឹម​ចលនា​ និង​ធ្វើ​ប​ច្ចប្ប​ន្ន​ភាព​កម្លាំង​ស្ត្រី​ក្នុង​គណបក្ស​ បន្ត​ជម្រុញ​ពង្រីក​សមាគមនារី​ ។​

៥-​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​ ៨​មិ​នា​លើក​ទី​១០៩​ ក្រោម​ប្រធានបទ​ «​មាន​សន្តិភាព​ មានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​»​ និង​ ចូលរួម​និង​គាំទ្រ​សកម្មភាព​ «​អរគុណ​សន្តិភាព​»​។​

៦-​ពង្រឹង​សីលធម៌​រស់នៅ​ស្អាតស្អំ​ រក្សា​ប្រ​ពែ​ណី​ល្អ​ និង​សេចក្តី​ថ្លៃថ្នូ​របស់​ជាតិ​យើង​ ជា​ពិសេស​ការ​ផ្តល់​តម្លៃ​ស្ត្រី​ និង​ការ​ថែរក្សា​ការពារ​កិត្តិយស​ និង​ជួយ​ទប់ស្កាត់​អំពើ​ពា​លា​អាវ៉ាសែ​ ការ​សេព​គ្រឿងញៀន​ និង​គ្រឿង​ស្រវឹង​ ។​

៧-​ដោយ​មើលឃើញ​ថា​ ចំនួន​ស្ត្រី​ដែល​កំពុង​បំពេញភារកិច្ច​ជា​អ្នកដឹកនាំ​នៅ​គ្រប់​លំដាប់ថ្នាក់​ និង​គ្រប់​វិស័យ​នៅ​មាន​ចំនួន​តិច​ មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ស្ត្រី​នៅឡើយ​ ដូចនេះ​ ខ្ញុំ​ស្នើ​សុំ​ឱ្យ​បងប្អូន​នារី​យើង​ ខិតខំ​ពង្រឹងសមត្ថភាព​ខ្លួន​ជា​ប្រចាំ​ ទាំង​ផ្នែក​ជំនាញ​ និង​បច្ចេកទេស​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​ការងារ​នា​ពេល​បច្ចុប្បន្ន​ ដើម្បី​បង្កើន​ចំនួន​ស្ត្រី​ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ឱ្យ​បាន​ច្រើន​។​ ជា​ពិសេស​ ស្នើ​សុំ​ឱ្យ​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​បន្ត​យកចិត្តទុកដាក់​លើ​ការ​ផ្តល់​តួនាទី​ឱ្យ​ស្ត្រី​មានមុខ​តំណែង​ ជា​អ្នក​ធ្វើ​សេចក្តីសម្រេច​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ទាំង​ក្នុង​វិស័យ​នយោបាយ​ និង​វិស័យ​មុខងារសាធារណៈ​ ៕​

 

ចំនួនអ្នកទស្សនា

    20524937

  • ថ្ងៃនេះ1761
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60601
  • ខែនេះ82481
  • ឆ្នាំនេះ82481
  • សរុប20524937