ក្រុម​ចោរលួច​កាច់​ ក​ ម៉ូតូ​០៤​នាក់​ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ទៅ​តុលាការ​

18-February-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ មុខសញ្ញា​ក្រុម​ចោរ​កាច់ក​ ម៉ូតូ​ ០៤​នាក់​នេះ​ បាន​ធ្វើ​សកម្មភាព​លួច​កាច់​ ក​ ម៉ូតូ​០១​គ្រឿង​ ម៉ា​កនិច​ ពណ៌​ស​ ដែល​គេ​ ចត​ទុក​មុខ​ផ្ទះ​ នៅ​ចំណុច​បុរី​ម្តុំ​ហាង​នំប៉័ង​បាយ័ន​ ខណ្ឌ​ជ្រោយចង្វារ​ បាន​សម្រេច​ម្តង​រួច​មក​ហើយ​ កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ហើយ​ពួក​គេ​បាន​បន្ត​ធ្វើ​សកម្មភាព​លួច​កាច់​ ក​ យក​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ ស្កូ​ពី​ ព​ណ៍​សលាយ​ក្រហម​ ស៊េរី​ឆ្នាំ​២០១២​ ស្លាក​លេខ​ ភ្នំពេញ​ ១BC-១២៦៧​ បាន​សម្រេច​ម្តងទៀត​ នៅ​វេលា​ម៉ោង​០០​នឹង​៣០​នាទី​ រំលង​អធ្រាត្រ​ ថ្ងៃ​ដដែល​ នៅ​ចំណុច​ផ្ទះ​ជួល​ ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ផ្ទួនៗ​ ជាប់​គ្នា​ ប្រជាពលរដ្ឋ​ ជា​ជន​រង​គ្រោះ​ ដែល​ត្រូវ​បាន​ក្រុម​ចោរ​ទាំងនេះ​ លួច​កាច់ក​ យក​ម៉ូតូ​ទៅ​បាត់​បាន​ដាក់​ពាក្យបណ្តឹង​ នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​ កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​ បាន​ស្រាវជ្រាវ​ ឃាត់ខ្លួន​ ជា​បន្តបន្ទាប់​ នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៩​នឹង​៥០​នាទី​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ឆាយ​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​,​ទី​២-​ឈ្មោះ​ សេន​ សា​គី​ ហៅ​ពៅ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​ អ៊ី​ ណា​វី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​,​ ទី​៤-​ឈ្មោះ​ សុះ​ អា​រ៉ា​ហ្វី​ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​។​

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ជនសង្ស័យ​ទាំង​០៤​នាក់​ ខាងលើ​ បាន​សារភាព​ឲ្យ​ដឹង​ថា​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់​ ក​ ម៉ូតូ​ ខាងលើ​ ពិតប្រាកដ​មែន​ ហើយ​ពួក​គេ​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ​ថ្ងៃ​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​ ក្រោយ​ពេល​ប្រើប្រាស់​គ្រឿងញៀន​ហើយ​ ពួក​គេ​ តែងតែ​ឆ្លៀតឱកាស​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ ដើម្បី​ធ្វើ​សកម្មភាព​លួច​កាច់​ ក​ ម៉ូតូ​,​ទូរស័ព្ទ​ដៃ​ និង​សម្ភារៈ​មាន​តម្លៃ​ ដែល​ម្ចាស់​ទុក​ក្រោមផ្ទះ​ ឬ​ក្នុង​បន្ទប់​ បាន​សម្រេច​ជា​ច្រើន​លើក​មក​ហើយ​ដែរ​។​

​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​កសាង​សុំ​ណុំ​រឿង​ បញ្ជូន​ជនសង្ស័យ​ទាំង​០៤​នាក់​ ខាងលើ​ ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ក្រោយ​ពី​សួរនាំ​រួច​ ៕


ចំនួនអ្នកទស្សនា

    20522537

  • ថ្ងៃនេះ15051
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58201
  • ខែនេះ80081
  • ឆ្នាំនេះ80081
  • សរុប20522537