ចាប់ខ្លួន​បុគ្គលិក​ ភោជនីយដ្ឋាន​មេបុណ្យ​ ម្នាក់​ភ្លាមៗ​ ករណី​ឆក់​ទូរស័ព្ទ​ ពី​ជន​ភ្ញៀវ​ជនជាតិ​អង់គ្លេស​

18-February-2020 | ដោយ ពលមនសិការ

​សៀមរាប​៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ម្នាក់​ ជា​បុគ្គលិក​ភោជនីយដ្ឋាន​ មេបុណ្យ​ ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​ ក្រោយ​ធ្វើ​សកម្មភាព​ ឆក់​ទូរ​សព្ទ​ដៃ​ពី​ជនបរទេស​។​ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​ ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ចំណុច​មុខ​ប្រាសាទក្រវ៉ាន់​ ស្ថិត​ក្នុងភូមិ​ក្រ​វ៉ា​ន់​ សង្កាត់​នគរធំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ ចាប់ខ្លួន​ដោយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​នគរធំ​ សហការ​ជា​កម្លាំង​គោលដៅ​របស់​អង្គភាព​បេ​តិក​ភ័​ណ្ឌ​ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ ភេទ​ប្រុស​។​

​ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ជនសង្ស័យ​ឈ្មោះ​ ទុន​ ទុ​យ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ចុងភៅ​(​កូនកាំបិត​)​ នៅ​ភោជនីយដ្ឋាន​ មេបុណ្យ​ ស្រុក​កំណើត​ នៅ​ភូមិ​ស្គារ​ស្រុក​ ឃុំ​ព្រៃឈរ​ ស្រុក​ស៊ី​ធរ​កណ្ដាល​ ខេត្តព្រៃវែង​។​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​ ជនសង្ស័យ​ ពេល​មក​ដល់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កម្លាំង​ផ្នែក​ជំនាញ​ នគរបាល​ក្រុង​សៀមរាប​បាន​ពិនិត្យ​ឃើញ​ថា​ជនសង្ស័យ​​បាន​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​ភ្ងៀ​វ​ទេសចរណ៍​ពិតប្រាកដ​មែន​ម៉ាក​IPhone10XR​ ពណ៌​ខ្មៅ​។​

​ក្រោយ​សាកសួរ​របស់​កម្លាំង​ប៉ុស្ដិ៍​ មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ និង​នគរបាល​អង្គភាព​ទេសចរណ៍​ បាន​ដកហូត​វត្ថុ​តាង​(​ទូរ​សព្ទ​ដៃ​)​ និង​ប្រគល់​យក​ទៅ​ឲ្យ​ជន​រង​គ្រោះ​ទៅ​ថែរក្សា​ ប្រើប្រាស់​វិញ​។​ ពាក់ព័ន្ធ​ករណី​នេះ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20522827

  • ថ្ងៃនេះ15341
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58491
  • ខែនេះ80371
  • ឆ្នាំនេះ80371
  • សរុប20522827