រថយន្តធុនធំដឹកស្រូវ បើកលឿនដល់ផ្លូវកោង បួងចង្កូត មិនទាន់ក្រឡាប់ផ្ញាជើង

18-February-2020 | ដោយ ពលមនសិការ

ព្រៃវែង៖ នៅវេលាម៉ោង៦នឹង៤០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកែងពាមរក៍ លើផ្លូវជាតិលេខ១១ ក្នុងភូមិពាមកោះ ឃុំពាមរក៍ មានរថយន្តបើកក្រឡាប់ដោយខ្លួនឯង។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កំពង់ចាម3A-3582 បើកបរដោយឈ្មោះ អ៊ឹម ពិសិដ្ឋ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តមានទីលំនៅភូមិកំពង់ត្របែក ឃុំកពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងរបួសក្បាល។

អ្នករួមដំណើរឈ្មោះ ពិន ភេទប្រុស អាយុ២៣ឆ្នំា ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិដានរុន ឃុំដានុន ស្រុកសូត្រនិគម ខេត្តសៀបរាប របួសស្រាល។​ មូលហេតុៈរថយន្តបើកបរមានល្បឿនលឿនទិសដៅពីជើងទៅត្បូងលុះមកដល់ផ្លូវកែងពាមរក៍ បួងចង្កូតក្រឡាប់តែម្តង៕

 

ចំនួនអ្នកទស្សនា

    20525317

  • ថ្ងៃនេះ2141
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60981
  • ខែនេះ82861
  • ឆ្នាំនេះ82861
  • សរុប20525317