កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ចេង ចាន់ដូណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកកំពង់លែង រួមជាមួយមន្ត្រីប្រតិបត្តិអនុសាខា បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនប្អូនប្រុសឈ្មោះ យិន សុភី និងលោកតាឈ្មោះ ឃុត យិន ដែលមានជីវភាពខ្វះខាត ជួបការលំបាកយ៉ាងខ្លាំង។
សូមបញ្ជាក់ជូនផងដែរថា៖ ប្អូនប្រុសឈ្មោះ យិន សុភី ភេទ ប្រុស អាយុ១០ឆ្នាំ រៀននៅថ្នាក់ទី៣(ក) នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាកុមារកំព្រាហើយពិកាពីកំណើត សព្វថ្ងៃរស់នៅជាមួយជីតាឈ្មោះ ឃុត យិន អាយុ៦០ឆ្នាំ ពិកា ដោយសារធ្លាក់ពីលើដើមត្នោតអស់រយៈពេលជាង១០ឆ្នាំមកហើយ។
ក្នុងឱកាសនោះដែរលោក ចេង ចាន់ដូណា ប្រធានគណៈកម្មាធិការអនុសាខាកាបាទក្រហមកម្ពុជាស្រុកកំពង់លែងក៏បានសំដែងការសួរសុខទុក្ខ និងពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសូមសួរសុខទុក្ខចំពោះកូន ក្មួយ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសថ្ងៃនេះចំពោះក្រុមគ្រួសារប្អូនប្រុស យិន សុភី និងលោកតាតែម្តង។
អំណោយដែលបាននាំយកទៅជូនក្នុងពេលនោះរួមមានៈ អង្ករចំនួន៣០គីឡូក្រាម, មី០១កេស, ត្រីខ១០កំប៉ុង, ឃីត ០១កញ្ចប់មាន(មុង១ សារ៉ុង១ ក្រមា១ ភូយ១) ថវិកា ២០០.០០០រៀល សៀវភៅ១០ក្បាល ប៊ិច៤ដើម ខ្មៅដៃ កាតាប១ ត្រនាប់ជើង និងសំលៀកបំពាក់សិក្សា ០៣ កំប្លេរ ទៀតផង ៕