ប្រជុំ​ផ្សព្វផ្សាយ​អំពី​របៀប​ប្រើប្រាស់​កម្មវិធី​FPCS​ និង​ប្រគល់​លេខ​គណនី​ប្រព័ន្ធ​គ្រប់គ្រង​វត្ដមាន​ជនបរទេស​ក្នុង​ខេត្ដកណ្ដាល​

18-February-2020 | ដោយ ពលមនសិការ

​កណ្ដាល​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​សាល​ប្រជុំ​សាលាខេត្ដ​កណ្ដាល​ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​របៀប​ប្រើប្រាស់​កម្មវិធី​FPCS​ និង​ប្រគល់​លេខ​គណនី​ប្រព័ន្ធ​គ្រប់គ្រង​វត្ដមាន​ជនបរទេស​ក្នុង​ខេត្ដកណ្ដាល​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ អ៊ុ​ក​ ហៃ​សីឡា​ អគ្គនាយករង​អន្ដោប្រវេសន៍​ និង​លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​។​ ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្នងការ​រង​ទទួល​ផែន​អន្ដោប្រវេសន៍​ ,​លោកស្នងការ​រង​ទទួល​កិច្ចការ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ ,​នាយ​-​នាយ​រង​ការិយាល័យ​ នាយ​-​នាយ​រង​ផ្នែក​ និង​មន្ដ្រី​ចំណុះ​ផែនការ​ងារ​អន្ដោប្រវេសន៍​ ,​នាយការិយាល័យ​កិច្ចការ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ ,​អធិការ​ អធិការរង​ និង​នាយ​-​នាយ​រង​ផ្នែក​អន្ដោប្រវេសន៍​១១​ក្រុង​/​ស្រុក​ ,​លោក​អធិការរង​ទទួល​កិច្ចការ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​១១​ក្រុង​/​ស្រុក​ និង​នាយ​-​នាយ​រង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំង​១២៧​ប៉ុស្ដិ៍​ផង​ដែរ​ ។​

បន្ទាប់​ពី​អាន​ផែនការ​លេខៈ​០២៦​ផ​ក​ ចុះ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១០​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ ស្ដី​ពី​ការ​គ្រប់គ្រង​វត្ដមាន​ជនបរទេស​ក្នុងភូមិ​សាស្ដ្រ​ខេត្ដកណ្ដាល​ដោយ​លោក​អនុសេនីយ៍ឯក​ ឈឿ​ន​ ធូរ​ នាយ​ផ្នែក​គ្រប់គ្រង​ជនបរទេស​នៃ​ផែនការ​ងារ​អន្ដោប្រវេសន៍​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​រួច​ លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ដ​ស្នងការ​នគរបាល​ខេត្ដកណ្ដាល​បាន​មាន​ប្រសាសន៍​ថា​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រទេស​ជាតិ​មាន​សន្ដិភាព​ ស្ថេ​រ​ភាព​នយោបាយ​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ល្អ​ប្រសើរ​ មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​នយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​បាន​នាំ​មក​នូវ​កំណើន​ជនបរទេស​ជា​អ្នក​វិនិយោគ​ធុរជន​ ទេសចរណ៍​ជា​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។​ សំដៅ​រួមចំណែក​ក្នុង​សកម្មភាព​អនុវត្ដ​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ និង​គោលការណ៍​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ​ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ និង​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្ដម​អភិបាល​ នៃ​គណៈ​អភិបាលខេត្ដ​កណ្ដាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ដាក់​ចេញ​នៅ​ផែនការ​អនុវត្ដ​ជាក់ស្ដែង​ដូច​ជា​៖​ សំដៅ​លើកកំពស់​ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ដ​ច្បាប់​ ស្ដី​ពី​ច្បាប់​អន្ដោប្រវេសន៍​ និង​ច្បាប់​ការងារ​ ,​រួមចំណែក​រក្សា​សន្ដិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ដែល​ជា​បុព្វបទ​ដ៏​សំខាន់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់​វិស័យ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​,​រៀបចំ​វិធានការ​កម្លាំង​ និង​មធ្យោបាយ​ដើម្បី​គាំទ្រ​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក​ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ ក្នុង​ការ​អនុវត្ដន៍​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ សេចក្ដីណែនាំ​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ ,​ក្ដាប់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ចំនួន​ជនបរទេស​ និង​ទីកន្លែង​ស្នាក់​នៅ​របស់​ជនបរទេស​គ្រប់​រូប​ ដែល​បាន​ស្នាក់​នៅ​ក្នុង​ខេត្ដកណ្ដាល​ ,​ក្ដាប់​ឲ្យ​បាន​នូវ​ព័ត៌មាន​អំពី​ការ​រង​គ្រោះ​របស់​ជនបរទេស​ដោយ​ឧបទ្ទវហេតុ​នានា​ ឬ​ការ​បង្ក​ឧប្បត្ដិហេតុ​ ដោយ​ជនបរទេស​ដើម្បី​មាន​វិធានការ​អន្ដរាគមន៍​ទាន់​ពេលវេលា​ ,​ជម្រុញ​ឲ្យ​ជនបរទេស​អន្ដោប្រវេសន៍​ដែល​តាំងទី​លំនៅ​ក្នុង​ខេត្ដកណ្ដាល​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​តាំងទី​លំនៅ​ស្រប​តាម​ច្បាប់​ស្ដី​ពី​អន្ដោប្រវេសន៍​ ,​បង្កា​ និង​ទប់ស្កាត់​វត្ដមាន​ជនបរទេស​ល្មើសច្បាប់​ ដោយ​យក​ភូមិសាស្ដ្រ​ខេត្ដកណ្ដាល​ ដើម្បី​ជ្រកកោន​ឫ​គេចខ្លួន​ពី​សំណាញ់​ច្បាប់​ព្រមទាំង​រក​ឲ្យ​ឃើញ​ និង​សុំ​គោលការណ៍​សហការ​បង្ក្រាប​ទាន់​ពេលវេលា​ចំពោះ​ជនបរទេស​ណា​ដែល​ប្រព្រឹត្ដិ​ល្មើសច្បាប់​ ចំពោះ​ម្ចាស់​ ឫ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ​ រួម​ទាំង​ជនបរទេស​ដែល​ស្នាក់​នៅ​ក្នុង​ខេត្ដកណ្ដាល​ត្រូវ​មានការ​យល់​ដឹង​អំពី​ច្បាប់​ ជា​ពិសេស​ច្បាប់​អន្ដោប្រវេសន៍​ និង​មាន​ស្មារតី​ក្នុង​ការ​ចូលរួម​អនុវត្ដ​ច្បាប់​។​

​លោក​ឧត្ដមសេនីយ៍​ស្នងការ​បាន​លើក​ឡើង​ទៀត​ថា​ ដើម្បី​ឲ្យ​មន្ដ្រី​នគរបាល​យើង​អនុវត្ដ​ការងារ​គ្រប់គ្រង​ជនបរទេស​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ លោក​បាន​ដាក់​នៅ​វិធានការ​៣​ចំណុច​សំខាន់ៗ​ដើម្បី​យក​អនុវត្ដ​គឺ​ ១.​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ ២.​វិធានការ​ជំនាញ​ និង​ទី​៣.​វិធានការ​ច្បាប់​។​

ជា​ចុងបញ្ចប់​ លោក​ឧត្ដមសេនីយ៍​ស្នងការ​ បាន​ជំរុញ​ឲ្យ​គ្រប់​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ជា​ពិសេស​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ក្រោម​ឱវាទ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ ត្រូវ​អនុវត្ដ​ផែនការ​អន្ដោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​បន្ទាប់​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​បាន​មាន​ប្រសាសន៍​ចប់​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ អ៊ុ​ក​ ហៃ​សីឡា​ អគ្គនាយករង​នៃ​អគ្គ​នាយ​ដ្ឋា​ន​អន្ដោប្រវេសន៍​ បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើរ​ និង​សង្ឃឹមថា​ បន្ទាប់​ពី​ធ្វើការ​ប្រគល់​នូវ​ប្រព័ន្ធ​ប្រើប្រាស់​គណនី​គ្រប់គ្រង​វត្ដមាន​ជនបរទេស​FPCS​ និង​មានការ​ណែនាំ​របៀប​ប្រើប្រាស់​ពី​គ្រូ​បង្គោល​ នៃ​អគ្គ​នាយ​ដ្ឋា​ន​អន្ដោប្រវេសន៍​រួច​ សង្ឃឹមថា​ មន្ដ្រី​នគរបាល​យើង​នឹង​យកចំណេះ​ដឹង​ទាំង​អស់នេះ​ យក​ទៅ​អនុវត្ដន៍​គឺ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ៕


ចំនួនអ្នកទស្សនា

    20524917

  • ថ្ងៃនេះ1741
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60581
  • ខែនេះ82461
  • ឆ្នាំនេះ82461
  • សរុប20524917