និសិ្សតជប៉ុនចំនួន១៤រូប មកពី ក្រុមកីឡារាំលើកទឹកចិត្ត(ឆៀលីដដីង) មកដល់ប្រទេសកម្ពុជា ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរយុវជន “JENESYS 2019”

21-February-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ ស្ថានទូតជប៉ុន មានសេចក្តីសោមន្សរីករាយជម្រាបជូនថា និសិ្សតជប៉ុនចំនួន១៤រូប មកពី ក្រុមកីឡារាំលើកទឹកចិត្ត(ឆៀលីដដីង) ឈ្មោះ “Teikyo University Baffalos“ នៃសាកលវិទ្យាល័យTeikyo បានមកដល់ប្រទេសកម្ពុជាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរយុវជន “JENESYS 2019”។

កម្មវិធីJENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសអាស៊ាន ប្រទេសទីម័រខាងកើត រួមជាមួយប្រទេសឥណ្ឌា និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត ដែលរៀបចំដោយក្រសួងការបរទេសជប៉ុន។ តាមរយៈកម្មវិធីJENESYS ក្រុមនិស្សិតសាកល វិទ្យាល័យ ឬសិស្សវិទ្យាល័យជប៉ុនមួយក្រុម បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសង្គមកម្ពុជា និងវប្បធម៌ ព្រមទាំងកសាងមិត្តភាពជាមួយសិស្ស និសិ្សតកម្ពុជា។

និស្សិតសាកលវិទ្យាល័យTeikyo នឹងចូលរួមកម្មវិធីផ្លាស់ប្តូរជាមួយនិស្សិត នៃសាកលវិទ្យា ល័យន័រតុន ព្រមទាំងសម្តែងក្បាច់រាំលើកទឹកចិត្តជាមួយនិស្សិតសាកលវិទ្យាល័យន័រតុន ក្នុងមហោស្រពគីហ្សូណា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) គឺនៅថ្ងៃបើកមហោស្រព ថ្ងៃទី២០ ខែកុម្ភៈ ម៉ោង ១៨៖៣០-២០៖០០ និងកម្មវិធីសិក្ខាសាលា និងការសម្តែងក្បាច់រាំលើកទឹកចិត្ត ថ្ងៃទី២១ ខែកុម្ភៈ ម៉ោង ៩៖០០-១០៖០០ និង ម៉ោង ១៨៖០០-១៩៖០០ ។

និស្សិតចូលរួម នឹងរៀបចំបទបង្ហាញស្តីពីរបាយការណ៍សកម្មភាព ដើម្បីសង្ខេបនូវដំណើរ ទស្សនកិច្ចរបស់ពួកគាត់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ នៅសណ្ឋាគារអេមីអន ចាប់ពី ម៉ោង១១:00 ដល់ម៉ោង១២:០០។
ក្នុងឱកាសនេះ ស្ថានទូតយើងខ្ញុំសូមគោរពអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូល រួមយកព័ត៌មានកុំបីខាន។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមយកព័ត៌មាន សូមទំនាក់ទំនង ទៅកាន់ផ្នែកវប្បធ៌ម និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈលេខទំនាក់ទំនង ០២៣ ២១៧ ១៦១ (ភ្ជាប់បន្ត ១១២១) រឺអ៊ីម៉ែលមកកាន់អាស័យដ្ឋាន៖ info.jpn@pp.mofa.go.jp ។

 

ចំនួនអ្នកទស្សនា

    20525007

  • ថ្ងៃនេះ1831
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60671
  • ខែនេះ82551
  • ឆ្នាំនេះ82551
  • សរុប20525007