ឯកឧត្ដម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​លើក​ការងារ​សន្តិសុខ​ សុវត្ថិភាព​ និង​ជំរុញ​បង្កើន​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

28-February-2020 | ដោយ ពលមនសិការ

កំពង់ឆ្នាំង​៖​ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ បាន​ប្រារព្ធ​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​ របស់​រដ្ឋបាល​ខេត្ត​ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ បន្ទាប់​ពី​បាន​ដំណើរការ​ពិភាក្សា​យ៉ាង​ផុលផុស​អស់​រយៈពេល​ពេញ​១​ថ្ងៃ​ ត្រូវ​បាន​ធ្វើ​ពិធី​បិទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រោម​អធិបតីភាព​ឯកឧត្តម​ បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង​ ដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ លោក​ជំទាវ​ ក្រុមការងារ​ថ្នាក់​ជាតិ​ ក្រុមប្រឹក្សា​ខេត្ត​ គណៈ​អភិបាលខេត្ត​ តំណាង​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស​ ប្រធាន​ក្រុមប្រឹក្សា​ អភិបាលក្រុង​ស្រុក​ មេបញ្ជាការ​ការ​កងកម្លាំង​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត​ និង​ អាជ្ញាធរ​ ឃុំ​ សង្កាត់​ផង​ដែរ​។​

​ឯកឧត្តម​ ឈួ​រ​ ច័​ន្ឌ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថាៈ​ រយៈពេល​១​ថ្ងៃ​មកនេះ​ អង្គសន្និបាត​ បាន​ចូលរួម​ពិភាក្សា​នូវ​រាល់​ចំណុចខ្លាំង​ ចំណុចខ្សោយ​ និង​ បញ្ហា​ប្រឈម​នានា​ ដែល​រដ្ឋបាល​ អាជ្ញាធរ​ មន្ទីរ​ជំនាញ​បាន​អនុវត្ត​នា​ឆ្នាំ​២០១៩​ កន្លង​មក​ និង​បាន​ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​អនុវត្ត​ ដើម្បី​ឆ្លើយ​តប​ទៅ​ នឹង​ តម្រូវការ​ ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ ស្តី​ពី​កំណែទម្រង់​វិមជ្ឈការ​ និង​ វិ​សហ​មជ្ឈការ​ នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក្លាយជា​ស្ថាប័ន​អភិបាលកិច្ច​មូលដ្ឋាន​ រឹង​មាំ​សំដៅ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ ធ្វើ​ឲ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​ តាម​បែប​ប្រជាធិបតេយ្យ​ ក្នុង​បរិបទ​នៃ​ការ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ តាម​បែប​វិ​ម​ជ្ឈ​ ការ​ និង​ សហ​វិមជ្ឈការ​។​

​មាន​ប្រសា​ន៍​ក្នុង​ពិធី​បិទ​សន្និបាត​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​លទ្ធផល​នៃ​ការ​ចូលរួម​ខិតខំ​ប្រឹងប្រែង​ និង​ កិច្ចសហការ​គ្នា​បាន​ល្អ​ ក្នុង​ជួរ​ថ្នាកដឹកនាំ​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​ រួម​ទាំង​អង្គភាព​ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​។​ ក្នុង​ការ​ បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ដោយ​ផ្អែក​តាម​ផែនការ​ សកម្មភាព​ការងារ​នា​ឆ្នាំ​កន្លង​មក​ ស្រប​តាម​គោលការណ៍​ច្បាប់​ និង​គោលការណ៍​ណែនាំ​នានា​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រសួង​ ស្ថាបន​ ហើយ​សម្រេច​បាន​តាម​ផែនការ​សកម្មភាព​របស់​ខ្លួន​ របស់​ខ្លួន​។​

​ឯកឧត្តម​បណ្ឌិត​ បាន​បញ្ជាក់​ទៀត​ថាៈ​ការ​អភិវឌ្ឍ​ កម្មវិធី​កំណែទម្រង់​ជា​អាទិភាព​ ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​ សម្រាប់​នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​។​ ក្នុង​ឆ្នាំ​២០២០​នេះ​ យើង​ក៏​ត្រូវ​បន្ត​រួម​គ្នា​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​បន្ត​ទៀត​។​

​ឯកឧត្តម​បណ្ឌិត​ ក៏​បាន​ក្រើនរំលឹក​ ដល់​មន្ត្រី​ថ្នាក់​ ដឹកនាំ​ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់​ ត្រូវ​រួម​សាមគ្គី​គ្នា​ក្នុង​ការ​ខិតខំ​ថែរក្សា​សន្តិភាព​ ស្ថិរភាព​នយោបាយ​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ សំដៅ​បង្ក​លក្ខណៈសម្បត្តិ​អនុគ្រោះ​ ដល់​ការ​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​ ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​សង្គម​ លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម​បណ្ឌិត​ ក៏​បាន​ផ្តាំផ្ញើ​ដល់​អង្គសន្និបាត​ទាំងមូល​ ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​លើក​ការងារ​សន្តិសុខ​ សុវត្ថិភាព​ និង​ជំរុញ​បង្កើន​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ទាន់​ពេលវេលា​។​ ការ​ទប់ស្កាត់​ និង​ បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​នូវ​បទល្មើស​នានា​ សំខាន់​បញ្ហា​គ្រឿងញៀន​ ព្រមទាំង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ហា​នានា​ ដែល​នៅ​សេសសល់​ឆ្នាំ​ចាស់​ឲ្យ​មាន​តម្លាភាព​ គណនេយ្យ​ភាព​ ប្រសិទ្ធភាព​ខ្ពស់​ ព្រមទាំង​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ការ​ផ្សព្វផ្សាយ​វេទិកាសាធារណៈ​ នៅ​តាម​មូលដ្ឋាន​ និង​ ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​ដែរ​។​

​នៅ​ក្នុង​ឱកាស​នោះ​គណៈអធិបតី​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ការងារ​ជូន​ដល់​មន្ត្រីរាជការ​ដែល​មាន​ស្នាដៃ​ក្នុង​បំពេញការងារ​នា​ពេល​កន្លង​មក​ផង​ដែរ​ និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ខិតខំ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​ដែរ​ ៕​

 

ចំនួនអ្នកទស្សនា

    20520927

  • ថ្ងៃនេះ13441
  • ម្សិលមិញ15191
  • សប្តាហ៍នេះ56591
  • ខែនេះ78471
  • ឆ្នាំនេះ78471
  • សរុប20520927