ស្ទឹងត្រែង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាខេត្តស្ទឹងត្រែង។
តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវត្ថា ស្នងការរងនគរបាលខេត្ត ទៅជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួស លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ដែលត្រូវចូលនិវត្តន៍៕