សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

02-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំខាងលើដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងក្រសួងនានា ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕

 

ចំនួនអ្នកទស្សនា

    20521987

  • ថ្ងៃនេះ14501
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57651
  • ខែនេះ79531
  • ឆ្នាំនេះ79531
  • សរុប20521987