នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​នៅ​ក្រុង​តា​ខ្មៅ​

02-March-2020 | ដោយ ពលមនសិការ

​កណ្ដាល​៖​ នគរបាល​ក្រុង​តា​ខ្មៅ​ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ កាលពី​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​ បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​លុយ​អស់​ជាង​៣០០០​ដុល្លារ​កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៩​និង​៣០​នាទី​ ស្ថិត​ក្នុងភូមិ​លេខ​៣​ សង្កាត់​ស្វាយ​រលំ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

​​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​បាន​មានឈ្មោះ​ ភឹ​ម​ គី​ណា​ន់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ ដើរ​រើស​អេ​ត​ចាយ​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​ដើម​មៀន​ ស​ង្តា​ត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​។​ ចំណែក​ជន​រង​ឈ្មោះ​ ផា​ន់​ នី​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​/​សង្កាត់​កើតហេតុ​ មុខរបរ​ គ្រូបង្រៀន​។​

​ដោយឡែក​វត្ថុ​តាង​ចាប់​យក​មាន​៖​ ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០២០​ ធុន​សេ​125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ តាកែវ​1V-8913​ និង​សម្ភារៈ​បាត់បង់​មាន​៖​ លុយ​ដុល្លារ​ចំនួន​៣៣០០​ និង​លុយ​រៀល​ចំនួន​២០​ម៉ឺន​រៀល​។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ចេញពីផ្ទះ​ទៅ​ប្រកបរ​រកស៊ី​រៀងខ្លួន​អស់​ទៅ​ ដោយ​បាន​ចាក់សោរ​ផ្ទះ​បាន​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ​។​ លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ​ ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ ស្រាប់តែ​ឃើញ​មាន​ស្នាម​គាស់​ចំរឹង​បង្អួច​ និង​ទូរ​ឈើ​ ព្រមទាំង​បាត់បង់​សំភារៈ​ដូច​បាន​រៀបរាប់​ខាងលើ​ ភ្លាម​នោះ​ក៏​មក​ដាក់​ពាក្យបណ្ដឹង​ ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយ​រលំ​តែ​ម្តង​។​ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​

​សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ របស់​ជន​រង​គ្រោះ​ប្រាកដ​មែន​។​ បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20522727

  • ថ្ងៃនេះ15241
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58391
  • ខែនេះ80271
  • ឆ្នាំនេះ80271
  • សរុប20522727