ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អញ្ជើញ​ត្រួតពិនិត្យ​សំណង់​អគារ​ថ្មី​៩​ជាន់​ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

02-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២០​ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​អគារ​ថ្មី​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​កំពុង​សាងសង់​សម្រេច​បាន​លទ្ធផល​២០​ភាគរយ​និង​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ចែក​អំណោយ​លើកទឹកចិត្ត​ជូន​ដល់​ក្រុម​ជាងសំណង់​៧៦​នាក់​ ដែល​កំពុងធ្វើការ​ងារ​មមាញឹក​កសាង​អគារ​៩​ជាន់​ឱ្យ​បាន​លឿន​ឆាប់រហ័ស​សម្រេច​ឱ្យ​បាន​រួចរាល់​ជា​ស្ថាពរ​អនុវត្ត​តាម​ផែនការ​កំណត់​រយៈពេល​២​ឆ្នាំ​ខាង​មុខ​។​

​ ​ក្នុង​ឱ​ការ​សាកសួរ​សុខទុក្ខ​ជាងសំណង់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ណែនាំ​ក្រុម​វិស្វករ​ដែល​ទទួល​ម៉ៅ​ការ​សាងសង់​និង​ក្រុម​ជាងសំណង់​ទាំងអស់​ត្រូវ​កសាង​អគារ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ម៉ត់ចត់​រឹង​មាំ​និង​មានគុណ​ភាព​ចៀសវាង​កុំឱ្យ​មានការ​កសាង​ធ្វេសប្រហែស​អនុវត្ត​មិន​គោរព​ទៅ​តាម​កិច្ច​កុងត្រា​នៃ​ស្តង់ដា​សំណង់​ដែល​ថ្ងៃក្រោយ​វា​ប្រឈម​និង​បង្ក​ហានិភ័យ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ​នោះ​។​ពីព្រោះ​អគារ​ធ្វើ​ការងារ​ថ្មី​របស់​នគរបាល​រាជធានី​ភ្នំពេញ​ជា​សមិទ្ធិ​ផល​ដែល​ជា​របស់​រដ្ឋ​សម្រាប់​ការ​ប្រើប្រាស់​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​អប់រំ​ណែនាំ​ដល់​ក្រុម​ជាងសំណង់​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ និង​កុំ​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ខុសច្បាប់​ដោយ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​សន្សំ​ថវិកា​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​ឱ្យ​កាន់​ល្អ​ប្រសើរ​។​ក្នុង​ឱកាស​នោះ​ក៏​បាន​ចែក​អំណោយ​ជាងសំណង់​៧៦​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល​ អាវ​ម្នាក់​មួយ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ផង​ដែរ​។​

សូម​បញ្ជាក់​ថា​អគារ​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កសាង​ក្នុង​អំឡុង​ដើមខែ​ធ្នូ​ឆ្នាំ​២០១៩​ រហូត​មក​ដល់​ច​បចុប្បន្ន​មាន​រយៈពេល​ប្រមាណ​៣​ខែ​សម្រេច​បាន​លទ្ធផល​២០​ភាគរយ​ដោយ​កសាង​ដល់​តំណាក់កាល​ចាក់​ប្លង់​សេ​ជាន់​ទី​២​នៃ​សំណង់​អគារ​។​អគារ​ថ្មី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​គ្រោង​និង​កសាង​ឱ្យ​រួចរាល់​នៅ​ឆ្នាំ​២០២២​ខាង​មុខ​ ដែល​ដឹកនាំ​កសាង​ផ្ទាល់​ពី​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួងមហាផ្ទៃ​ក៏​ដូច​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​តែងតែ​គិតគូ​លើកកម្ពស់​ដោះស្រាយ​កែប្រែ​កន្លែងធ្វើការ​ងារ​របស់​នគរបាល​ជាតិ​ឱ្យ​បាន​ស្អាត​ល្អ​ស្រប​តាម​ភាព​រីក​ស​ម្រើ​ន​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ជា​សមិទ្ធផល​ថ្មី​មួយ​សម្រាប់​ឱ្យ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​មាន​កន្លែងធ្វើការ​ងារ​ល្អ​សមរម្យ​ស័ក្តិ​សមជា​កន្លែង​បំរើសេវា​សន្តិសុខ​និង​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​៕


​ ​

ចំនួនអ្នកទស្សនា

    20522007

  • ថ្ងៃនេះ14521
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57671
  • ខែនេះ79551
  • ឆ្នាំនេះ79551
  • សរុប20522007