ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ឯកស័ក ព.ស២៥៦៤ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយប្រតិភូអមតំណើរបានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទិសទី៣ យោធភូមិភាគទី៥ នៅតំបន់ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
លោកឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអានសុន្ទរកថាស្វាគមន៍ និងផែនការការពារផ្សេងៗដែលបានអនុវត្តកន្លែងមកជូនថ្នាក់ដឹកនាំ។
បន្ទាន់ពីនេះសម្ដេចពិជ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានការពារបូរណភាពទឹកដី និងមានប្រសាសន៍ផ្ដាំផ្ញើ ណែនាំដល់កងកម្លាំងទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឲ្យបានល្អដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ៕