ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ដឹកនាំ​កិច្ចប្រជុំ​ ស្តី​ពី​ការ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​នគរបាល​ជាតិ​ ឆ្នាំ​២០១៩-២០២៣

03-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​០៣​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ ស្តី​ពី​ការ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​នគរបាល​ជាតិ​ ឆ្នាំ​២០១៩-២០២៣​ ដោយ​មានការ​ចូលរួម​ពី​លោក​ លោកស្រី​ស្នងការ​រង​។​ ​ក្នុង​កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ការពារ​ស្ថិរភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​សង្គម​។​

​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​ស្នងការ​បាន​ផ្តល់​មតិ​ណែនាំ​ល្អៗ​ដល់​អង្គប្រជុំ​ ដេ​ី​ម្បី​យក​ទៅ​រៀបចំ​ផែនការ​តាម​ផែន​នីមួយៗ​។​

​ជា​កិច្ចបញ្ចប់​ឯកឧត្តម​ស្នងការ​បាន​យក​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដើម្បី​ណែនាំ​ដល់​ផែន​ ការិយាល័យ​ និង​ខណ្ឌ​ទាំង​១៤​ ត្រូវ​ផ្តោត​សំខាន់​លើ​ការ​រៀបចំ​កម្លាំង​អន្តរាគមន៍​ត្រូវ​តែ​ស្លៀកពាក់​អោយ​បាន​ស្អាត​ កាត់សក់​ខ្លី​ជា​ប្រចាំ​ និង​បំពាក់​នូវ​បរិក្ខា​ សមរម្យ​ ជា​ពិសេស​សមត្ថកិច្ច​គ្រប់​ផ្នែក​នៅ​ពេល​ចុះ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ ក៏​ដូច​ជា​ការ​រៀបចំ​សណ្តាប់ធ្នាប់​ និង​ការ​សម្រួល​ចរាចរណ៍​ជូន​គណៈប្រតិភូ​ជាតិ​ អន្តរជាតិ​ ត្រូវ​តែ​បង្ហាញ​អាកប្បកិរិយា​ និង​ពាក្យ​សំដី​អោយ​បាន​សមរម្យ​ ជាមួយ​ប្រជាពលរដ្ឋ​។​ បន្ថែម​លើ​នេះ​ទៀត​ឯកឧត្តម​បាន​ផ្តោត​លើ​ក្រុម​អន្តរាគមន៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដោយ​ត្រៀម​ជា​ប្រចាំ​ដើម្បី​ចេញ​តាម​គោលដៅ​ក្នុង​ការ​ជួយ​សម្រួល​ចរាចរណ៍​ កាត់​បន្ថយ​ការ​កកស្ទះ​ ជា​ពិសេស​ចេញ​ប្រតិបត្តិ​ការណ៍​ភ្លាមៗ​នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ឬ​ក៏​មាន​ករណី​បង្ក​រការ​គ្រោះថ្នាក់​ហើយ​ បើក​រត់គេច​ខ្លួន​ ៕


ចំនួនអ្នកទស្សនា

    20519677

  • ថ្ងៃនេះ12191
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55341
  • ខែនេះ77221
  • ឆ្នាំនេះ77221
  • សរុប20519677