ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ អណ្តែត​ទឹក​នៅ​ចំណុច​ស្ពាន​កោះ​បូ​ ភូមិ​សំរោង​សែន​ ឃុំ​រោង​សែន​ ស្រុក​កំពង់លែង​

03-March-2020 | ដោយ ពលមនសិការ

កំពង់ឆ្នាំង​៖​ នា​ថ្ងៃ​ចន្ទ​ ៩​កើត​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៣​នឹង​៣០​នាទី​ ឈ្មោះ​ ចេ​ង​ ហោ​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​សំរោង​សែន​ ឃុំ​សំរោង​សែន​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ បាន​មក​រាយការណ៍​ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​សែន​ថា​ មានឈ្មោះ​ ហ៊ុ​ ហេង​ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​បី​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ បាន​មក​ស្នាក់​នៅ​នេសាទ​ត្រី​នៅ​ចំណុច​ស្ពាន​កោះ​បូ​ ក្នុងភូមិ​សាស្ត្រ​ ភូមិ​សំរោង​សែន​ ឃុំ​រោង​សែន​ ស្រុក​កំពង់លែង​ ហើយ​បាន​បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​សែន​ សហការ​តាម​រក​ឈ្មោះ​ដែល​បាត់​ខ្លួន​ខាងលើ​ តែ​រក​មិនឃើញ​ លុះដល់​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ៥​នឹង​០០​នាទី​ព្រឹក​ ស្រាប់តែ​ឃើញ​សព​ឈ្មោះ​ ហ៊ុ​ ហេង​ អណ្តែត​ឡើង​នៅ​ក្នុង​ទឹក​នៅ​ចំណុច​ស្ពាន​កោះ​បូ​នោះ​តែ​ម្ដង​ ៕


ចំនួនអ្នកទស្សនា

    20520297

  • ថ្ងៃនេះ12811
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55961
  • ខែនេះ77841
  • ឆ្នាំនេះ77841
  • សរុប20520297