ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​មហា​កុដិ​១​ខ្នង​ និង​សមិទ្ធិ​ផល​នានា​ នៅ​វត្ត​មុនីរ​ង្ស៊ី​រតនា​រាម​ ហៅ​ម្រុំ​ខាងជើង​

03-March-2020 | ដោយ ពលមនសិការ

​កំពង់ស្ពឺ​៖​ មហា​កុដិ​១​ខ្នង​ កម្ពស់​២​ជាន់​ បណ្តោយ​៤៣​ម៉ែត្រ​ ទទឹង​១៣​ម៉ែត្រ​៥០​ ដែល​ចំណាយ​ថវិកា​ប្រមាណ​៥៨០០០​ ដុល្លារ​សហរដ្ឋអាមេរិក​ និង​សមិទ្ធិ​ផល​នានា​ ដែល​ជា​សទ្ធា​ជ្រះថ្លា​របស់​ លោក​ជំទាវ​ឧកញ៉ា​កិត្តិ​បណ្ឌិត​ សៀង​ ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ នា​អារាម​វត្ត​មុនីរ​ង្ស៊ី​រតនា​រាម​ ហៅ​ម្រុំ​ខាងជើង​ ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត​ មន្ទីរ​ជុំវិញ​ ព្រះសង្ឃ​ គណ​ក​ម្មា​ការ​ អាចារ្យ​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ បាន​កោតសរសើរ​ និង​ថ្លែង​អំណរ​ព្រះ​គុណ​ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ គណ​ក​ម្មា​ការ​ អាចារ្យ​ និង​សប្បុរសជន​ជិត​ឆ្ងាយ​ ជា​ពិសេស​លោក​ជំទាវ​ឧកញ៉ា​កិត្តិ​បណ្ឌិត​ សៀង​ ចាន់​ហេង​ ដែល​មាន​សទ្ធា​ជ្រះថ្លា​ បាន​លះបង់​ទាំង​កំលាំងកាយ​ចិត្ត​ ធនធាន​ សម្ភារៈ​ និង​ថវិកា​ផ្ទាល់ខ្លួន​ ចូលរួម​កសាង​សមិទ្ធផល​នានា​ក្នុង​ទី​អារាម​វត្ត​នេះ​។​

​ឯកឧត្តម​ បន្ត​ទៀត​ថា​ ប្រជាពលរដ្ឋ​ទាំងអស់​ ពិសេស​កូនចៅ​យុវវ័យ​ជំនាន់​ក្រោយ​ ត្រូវ​ចង​ចាំ​ជា​និច្ច​នូវ​មេរៀន​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​យើង​ ក្រោយ​ការ​ផ្ទុះ​សង្គ្រាម​នៅ​ឆ្នាំ​១៩៧០​ ការ​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​រយៈពេល​ ៣​ឆ្នាំ​ ៨​ខែ​ ២០​ថ្ងៃ​ ចាប់ពី​ឆ្នាំ​១៩៧៥​ និង​ការ​រស់​ឡើង​វិញ​ ដ៏​អស្ចារ្យ​របស់​ទឹកដី​ និង​ប្រជាជន​យើង​ក្រោយ​ឆ្នាំ​១៩៧៩​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ផ្តួលរំលំ​ និង​ទប់ស្កាត់​មិន​ឱ្យ​របប​ឃោរឃៅ​ប្រល័យពូជសាសន៍​វិល​ត្រឡប់​មក​វិញ​សារ​ជា​ថ្មី​ម្តងទៀត​ ព្រមទាំង​ការ​តស៊ូ​បញ្ចប់សង្គ្រាម​នាំ​មក​នូវ​សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ បង្ក​លក្ខណៈសម្បត្តិ​ឱ្យ​ប្រទេស​ជាតិ​ មានការ​រីក​ចម្រើន​ អភិវឌ្ឍ​ ដោយ​ចីរភាព​ ជីវភាព​ប្រជាជន​ ពិសេស​នៅ​តំបន់​ជនបទ​ក្រីក្រ​ កាន់តែ​បាន​ធូរធារ​ជា​លំដាប់​។​ បើ​ទោះបី​ទី​អារាម​វត្ត​ ដែល​ត្រូវ​បាន​បោះបង់​ចោល​ ក្រោម​របរ​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ តែ​យើង​សង្កេត​ឃើញ​ថា​មាន​សមិទ្ធិ​ផល​ជា​ច្រើន​ ដូច​ជា​ មហា​កុដិ​ សាលាឆាន់​ ព្រះ​វិហារ​ របង​ ខ្លោងទ្វារ​ និង​ផ្លូវ​បេតុង​។​ល​។​ ត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ​ សប្បុរសជន​ រួម​និង​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ បាន​កសាង​ឡើងជា​បន្តបន្ទាប់​ ជាក់ស្តែង​ មហា​កុដិ​១​ខ្នង​ និង​សមិទ្ធផល​នានា​ នៅ​ចំពោះ​មុខ​យើង​នេះ​ ត្រូវ​បាន​ដាក់​សម្ពោធ​ឆ្លង​ដាក់​អោយ​ដំណើរការ​ នា​ពេល​នេះ​ អាច​ឆ្លុះ​បញ្ចាំង​អោយ​យើង​ឃើញ​ថា​ អំពី​ជំនឿ​ដ៏​មុខមាំ​របស់​ប្រជា​ពុទ្ធបរិស័ទ​ សប្បុរសជន​យើង​ និង​ការ​ប្ត្រា​ថ្ញា​ចិត្ត​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ និង​បាន​លើក​ស្ទួយ​អោយ​កាន់តែ​រុងរឿង​បន្ថែម​ទៀត​ ម្យ៉ាងវិញទៀត​ វត្ត​អារាម​គឺជា​មូលដ្ឋាន​ចំបង​ក្នុង​ការ​បញ្ជ្រាប​ ផ្សព្វផ្សាយ​ព្រះ​ធ​ម៍​វិន័យ​ និង​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​អប់រំ​កាយវិការ​ចិត្ត​ ដ៏​ប្រពៃ​សំរាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ ដើម្បី​ទទួល​បាន​សេចក្តីសុខ​ សេចក្តីចម្រើន​ ភាព​សុខដុមរមនា​ ក្នុង​គ្រួសារ​ និង​សង្គម​ជាតិ​។​

​ក្នុង​ឪ​កាស​នោះ​ដែល​ លោក​ជំទាវ​ឧកញ៉ា​កិត្តិ​បណ្ឌិត​ សៀង​ ចាន់​ហេង​ បាន​ប្រគេន​បច្ច័យ​៤​ ដល់​ព្រះសង្ឃ​សមណ​សិស្ស​ចំនួន​ន​២៤៩​អង្គ​ ក្នុង​១​អង្គៗ​បច្ច័យ​៥០០០០​រៀល​ និង​តេ​យ្យ​ទាន​១​ចំនួន​ ជូន​មន្ត្រីរាជការ​ចំនួន​២០០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​២០០០០​រៀល​ ជូន​លោកគ្រូ​ អ្នកគ្រូ​ ៥០​នាក់​ ក្នុង​ម្នាក់ៗ​ ថវិកា​២០០០០​រៀល​ ជូន​សិស្សានុសិស្ស​ចំនួន​២០០​នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​សំភារៈ​សិក្សា​ សៀវភៅ​មហាសង្គ្រាម​ និង​ថវិកា​៥០០០​រៀល​ ជូន​យុវជន​កាកបាទក្រហម​ យុវជន​កាយ​រិ​ទ្ធ​ និង​យុវជន​ ស​ ស​ យ​ ក​ ចំនួន​៣០០​នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​សំភារៈ​សិក្សា​ សៀវភៅ​មហាសង្គ្រាម​ និង​ថវិកា​១០០០០​រៀល​ ជូន​យាយជី​ តាជី​ចំនួន​២០០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ ក្រណាត់​ស​១​ដុំ​ និង​ថវិកា​១០០០០​រៀល​ ប្រជាពលរដ្ឋ​ចំនួន​៥០០​នាក់​ ក្នុង​ម្នាក់ៗ​ សា​រ៉ុ​ង​ សៀវភៅ​មហាសង្គ្រាម​ និង​ថវិកា​១០០០០​រៀល​ បន្ថែម​លើស​នេះ​ ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ បាន​ឧបត្ថម្ភ​កម្មវិធី​២​លាន​រៀល​ផង​ដែរ​។​ បន្ទាប់​មក​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ រាប​បាទ​ព្រះ​អ​ង្ឃ​ប្រមាណ​២៥០​អង្គ​។​ ក្នុង​ថ្ងៃ​ដ​ដែរ​នោះ​ លោក​ជំទាវ​ឧកញ៉ា​កិត្តិ​បណ្ឌិត​ សៀង​ ចាន់​ហេង​ អមដំណើរ​ដោយ​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​អគារ​ស្នាក់​នៅ​ថ្មី​ចំនួន​២​ និង​បន្ទប់​អនាម័យ​ចំនួន​២​ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ ដែល​ជា​អំណោយ​ទាំង​ស្រុក​របស់​លោក​ជំទាវ​ឧកញ៉ា​កិត្តិ​បណ្ឌិត​ផ្ទាល់​ សមិទ្ធផល​នេះ​ដើម្បី​ទុក​អោយ​នាយទាហាន​ ពល​ទាហាន​ទាំងអស់​ បាន​ស្នាក់​នៅ​បំពេញការងារ​ហ្វឹកហ្វឺន​ប្រចាំ​ថ្ងៃ​ សំរាប់​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ​ និង​ប្រជាពលរដ្ឋ​ ជាមួយ​គ្នា​នោះ​ដែល​ លោក​ជំទាវ​ឧកញ៉ា​កិត្តិ​បណ្ឌិត​ សៀង​ ចាន់​ហេង​ បាន​ប្រគល់​ថវិកា​ចំនួន​ ៧០០០០​ដុល្លារ​សហរដ្ឋអាមេរិក​ ដើម្បី​បង្គ្រប់​ថ្លៃ​ក្រុម​ជាង​ផង​ដែរ​ ៕


ចំនួនអ្នកទស្សនា

    20522597

  • ថ្ងៃនេះ15111
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58261
  • ខែនេះ80141
  • ឆ្នាំនេះ80141
  • សរុប20522597