ខួប​លើក​ទី​១០៩​ ទិវា​អន្តរជាតិ​ ៨​មីនា​ ក្រោម​ប្រធានបទ​«​មាន​សន្តិភាព​ មានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​»

03-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ថ្លែង​ថា​ ការ​ប្រារព្ធ​មី​ទ្ទិញ​អបអរ​ សារ​ទរ​ខួប​ទី​១០៩​ ទិវា​អន្តរជាតិ​ ៨​មីនា​នេះ​ ជា​សក្ខីភាព​មួយ​បញ្ជាក់​ពី​ការ​ចូលរួម​ យ៉ាង​សកម្ម​របស់​ក្រសួង​ យុវជន​ និង​កីឡា​ក្នុង​ដំណើរ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ ក្នុង​វិស័យ​អប់រំ​យុវជន​ និង​កីឡា​ ស្រប​តាម​អនុសាសន៍​ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​និច្ចកាល​ផ្តល់​ការ​គាំទ្រ​និង​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​លើកកម្ពស់​ភាព​អង់អាច​ក្លាហាន​ របស់​ស្ត្រី​និង​កុមារី​ឱ្យ​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ នៅ​គ្រប់​ភូមិ​សិក្សា​។​

​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​នេះ​ គឺ​ធ្វើ​នៅ​ក្នុង​ពិធី​អបអរសាទរ​ ខួប​លើក​ទី​១០៩​ ទិវា​អន្តរជាតិ​ ៨​មីនា​ ក្រោម​ប្រធានបទ​«​មាន​សន្តិភាព​ មានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​»​ នា​ថ្ងៃ​អង្គារ​ ១០​កើត​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​ទីស្តីការក្រសួង​។​

​ឯកឧត្តម​បន្ត​ថា​ ក្រសួង​ យុវជន​ និង​កីឡា​ បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ បញ្ជ្រៀប​យេ​ន​ឌ័​រ​ក្នុង​វិស័យ​អប់រំ​ក្នុង​ ទិស​ដៅ​លើកកម្ពស់​ភាព​សមភាព​យេ​ន​ឌ័​រ​ក្នុង​ ការងារ​ដឹកនាំ​ ការងារ​គ្រប់គ្រង​ ការ​ផ្តល់​សេវា​ និង​ការ​ទទួល​បាន​ សេវា​
​អប់រំ​ប្រកបដោយ​ គុណភាព​ សមធម៌​ និង​បរិ​យា​ប័ន្ន​ព្រមទាំង​លើកកម្ពស់​ឱកាស​ក្នុង​ ការ​សិក្សា​ពេញ​មួយ​ជីវិត​ សម្រាប់​ទាំងអស់​គ្នា​នៅ​ទូ​ទាំង​ប្រទេស​ ៕


ចំនួនអ្នកទស្សនា

    20523137

  • ថ្ងៃនេះ15651
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58801
  • ខែនេះ80681
  • ឆ្នាំនេះ80681
  • សរុប20523137