សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ចូលរួម​ទិវា​ «​វប្បធម៌​ជាតិ​ ៣​មីនា​»​ លើក​ទី​២២​ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ​ សិល្ប​ការិនី​

03-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​អង្គារ​ ១០​កើត​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​ «​វប្បធម៌​ជាតិ​ ៣​មីនា​»​ លើក​ទី​២២,​ ការ​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ​ សិល្ប​ការិនី​ រួម​ជាមួយ​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស​ផង​ដែរ​ដែល​ប្រារព្ធ​ឡើង​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ទិវា​វប្បធម៌​ជាតិ​ ៣​មីនា​ ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជាតិ​ ដែល​ជា​និច្ចកាល​ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ រៀបចំ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​រំលឹក​គុណូបការៈ​ និង​ស្នាដៃ​ដ៏​វិសេសវិសាល​ របស់​បុព្វបុរស​នៃ​យើង​ដែល​បាន​បន្សល់​ទុក​ នូវ​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​ និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ ដល់​កូនចៅ​ជំនាន់​ក្រោយ​ ៕


ចំនួនអ្នកទស្សនា

    20519717

  • ថ្ងៃនេះ12231
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55381
  • ខែនេះ77261
  • ឆ្នាំនេះ77261
  • សរុប20519717