សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

04-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។

សន្និបាតនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ៕

 

ចំនួនអ្នកទស្សនា

    20521967

  • ថ្ងៃនេះ14481
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57631
  • ខែនេះ79511
  • ឆ្នាំនេះ79511
  • សរុប20521967