មណ្ឌលគិរី៖ បុរសម្នាក់ត្រូវរថយន្តធុនធំ បុកខណៈពេលកំពុងជិះម៉ូតូបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ឧបទ្ទវហេតុខាងលើបានកើតឡើងនៅថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចទល់មុខរដ្ឋបាលស្រុកកកោះញែក ខេត្តមណ្ឌលគិរី ស្ថិតនៅលើដងផ្លូវជាតិលេខ៧៦A នៅត្រង់ចន្លោះគីឡូម៉ែត្រ២១៩-២២០ ស្ថិតនៅក្នុងភូមិអូរយ៉េស ឃុំស្រែសង្គម ស្រុកកោះ ខេត្តមណ្ឌលគិរី។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HiNo ស្លាកលេខ 3A-6168 ពណ៌ខៀវ ពេលដល់កន្លែងកើតហេតុបាន បុកម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខគ្មានកញ្ចក់ និងមិនមានពាក់មួកសុវត្ថិភាពតាមបណ្តាលអោយម្ចាស់ម៉ូតូដែលជាជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើត។
ប្រភពដដែលបន្តថាជនរងមានឈ្មោះ តុ ច្រូប ភេទប្រុសអាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅរស់នៅភូមិរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រីឯជនបង្កមានមិនទាន់ដឹងអត្តសញ្ញាណនៅឡើយ ព្រោះក្រោយកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនបាត់៕ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកោះញែកប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ។ រីឯរយន្តនិងម៉ូតូបានសមត្ថកិច្ចស្រុកកោះញែកដឹកយកមករក្សាទុករងចាំការដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕