ភ្នំពេញ៖ កាលពីថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន អញ្ជើញជួបសំណេះសំណាលជាមួយមន្ដ្រីឆ្នើមក្រសួងប្រចាំខែកញ្ញានិងខែតុលា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីឆ្នើមមកពីអង្គភាពក្រោមឱវាទក្រសួងប្រមាណ៦៦រូប។
នាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីឆ្នើមទាំងអស់បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារជូនក្រសួង និងប្រទេសជាតិ ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមជម្រាបជូនថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដួចផ្ដើមបង្កើតគម្រោងជ្រើសរើសមន្ត្រីឆ្នើមប្រចាំខែ ដើម្បីជំរុញលើកទឹកចិត្តឱ្យមន្ត្រីរាជការក្រសួងទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់មន្ត្រីឆ្នើម ក៏ដូចជាមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ៕