ក្រុម​មន្ត្រី​សុខាភិបាល​ រក​ឃើញ​ជនជាតិ​ជប៉ុន​មាន​ផ្ទុកមេរោគ​ Covid-19​ ប៉ះពាល់​ផ្ទាល់​៤​នាក់​ និង​ប្រមាណ​៤០​នាក់​ប៉ះពាល់​ប្រយោល​ ដែល​តំរូវ​ឱ្យ​គាត់​នៅ​ដោយឡែក​ពី​គេ​ចំនួន​១៤​ថ្ងៃ​

05-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សូម​ជំរាប​ជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា​ ក្រោយ​ពី​ទទួល​បាន​ ព័ត៌មាន​ថា​ ជនជាតិ​ជប៉ុន​មាន​ផ្ទុកមេរោគ​ Covid-19,​ ក្រុម​មន្ត្រី​សុខាភិបាល​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​ និង​អាជ្ញាធរ​ខេត្តសៀមរាប​ កំពុង​លើ​ករណី​នេះ​ដោយ​តម្លាភាព​បំផុត​ និង​ប្រកបដោយ​ភាព​ត្រឹមត្រូវ​បំផុត​ទៅ​តាម​នីតិវិធី​របស់​អង្គការ​សុខភាព​ពិភពលោក​ ម​ជ្ឈ​ណ្ឌ​ល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក​ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​

​ក្រុម​មន្ត្រី​សុខាភិបាល​ បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​៤​នាក់​ និង​ប្រមាណ​៤០​នាក់​ប៉ះពាល់​ប្រយោល​ ដែល​តំរូវ​ឱ្យ​គាត់​នៅ​ដោយឡែក​ពី​គេ​ចំនួន​១៤​ថ្ងៃ​ និង​តាមដាន​សុខភាព​ បើ​មាន​ចេញ​រោគ​សញ្ញា​ត្រូវ​យក​វត្ថុ​វិភា​គជា​បន្ទាន់​ រហូត​ពេល​នេះ​ពួក​គាត់​ពុំ​ទាន់​មាន​រោគ​សញ្ញា​នៅឡើយ​ទេ​។​

​សូម​បញ្ជាក់​ថា​ជនជាតិ​ជប៉ុន​នេះ​គាត់​ជា​អ្នក​ធុរកិច្ច​គាត់​បាន​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ខ្លី​ពី​ ប្រទេស​វៀតណាម​ ប្រទេស​ថៃ​ ប្រទេស​ហ្វ៊ី​លី​ពី​ន​ ប្រទេស​កម្ពុជា​ បន្ទាប់​មក​ទៅ​វៀតណាម​ និង​ត្រលប់​ចូ​ល្រ​ទេស​ជប៉ុន​វិញ​ហើយ​រក​ឃើញ​វិជ្ជមាន​COVID-19​ នៅ​ទីនោះ​។​ ​រហូត​ដល់​ម៉ោង​៤​ល្ងាច​ ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០២០​ មិន​ទាន់​ក​ឃើញ​ករណី​ថ្មី​នៅឡើយ​ទេ​។​ ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​១១៥

ចំនួនអ្នកទស្សនា

    20517037

  • ថ្ងៃនេះ9551
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52701
  • ខែនេះ74581
  • ឆ្នាំនេះ74581
  • សរុប20517037