សម្ដេច​ក្រឡ​ហោម​ ស​ ខេ​ង​ អនុញ្ញាត​ឱ្យ​ប្រតិភូ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ (NACC)​ ចូល​ជួប​សម្ដែង​ការ​គួរសម​

09-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ ១​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​ក្រឡ​ហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ (NACC)​ ដឹកនាំ​ដោយ​លោក​ សោម​ អូន​ ចូល​ជួប​សម្ដែង​ការ​គួរសម​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​អញ្ជើញ​មាន​ប្រសាសន៍​នា​ឱកាស​នោះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ បាន​ថ្លែង​កោតសរសើរ​ និង​វាយរ​ម្លៃ​ខ្ពស់​ ចំពោះ​លទ្ធផល​ការងារ​របស់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ នា​ពេល​កន្លង​មក​ ដែល​បាន​រួម​គ្នា​បំពេញភារកិច្ច​ការពារ​សិទ្ធិ​សេរីភាព​ស្របច្បាប់​របស់​កម្មករ​កម្មការិនី​ ទាំង​នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ការ​បូ​ប​ស្បែកជើង​ ការងារ​ក្រៅ​ប្រព័ន្ធ​នានា​ និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​មាន​ប្រសា​ន៍​អំពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់​ចេញ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ ដែល​បាន​កើត​ចេញពី​ការ​រីករាយ​ដាល​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ ឬ​COVID19​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើ​ការ​ផលិតកម្ម​របស់​រោងចក្រ​ ពិសេស​នៅ​ពេល​ដែល​ចិន​បាន​ផ្អាក​ការ​បញ្ជូន​វត្ថុធាតុដើម​ចេញ​ទៅ​ក្រៅប្រទេស​រាប់​ទាំង​កម្ពុ​ជានា​ពេល​កន្លង​មក​។​

​ជម្រាប​ជូន​ម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​នា​ឱកាស​នោះ​ដែរ​ លោក​ សោម​ អូន​ ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ បាន​មាន​ប្រសាសន៍​អំពី​សកម្មភាព​នានា​ ដែល​បាន​បំពេញ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៩​កន្លង​ទៅ​ ក្នុង​នោះ​រួម​មានការ​ចូលរួម​ចរចា​ប្រាក់​ឈ្នួល​កម្មករ​ប្រចាំឆ្នាំ​ក្នុង​យន្តការ​ត្រីភាគី​ ការ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​នានា​ និង​ការ​ផ្សព្វផ្សាយ​ណែនាំ​ជូន​កម្មករ​អំពី​ផលវិបាក​នៃ​ការ​ចូលរួម​សក​មម្ម​ភាព​ផ្ទុយ​នឹង​ច្បាប់​ជាមួយ​សហជីព​មាន​និ​ន្ន​ការ​ប្រឆាំង​ និង​ជាមួយ​អ្នកនយោបាយ​ ដែល​យក​កម្មករ​ធ្វើ​ជា​ឈ្នាន់​។​

​លោក​ក៏​បាន​ស្នើ​សុំ​សម្ដេច​ក្រឡាហោម​ ជួយ​ផ្ដល់​សម្ភារៈ​ការិយាល័យ​មួយ​ចំនួន​ រួម​មាន​តុ​ និង​កៅអី​ប្រជុំ​ ម៉ាស៊ីន​LCD​ កុំព្យូទ័រ​ ម៉ាស៊ីន​កូ​ពី​ ព្រមទាំង​សំណើរ​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដល់​ការ​ប្រព្រឹត្ត​ទៅ​របស់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​។​ ជា​ការ​ឆ្លើយ​ប​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ បាន​ឯកភាព​ផ្ដល់​ជូន​នូវ​សម្ភារៈ​កា​រិ​យ​ល័យ​ទៅ​តាម​សំណើរ​ និង​សម្រេច​ផ្ដល់​ការ​គាំទ្រ​ជា​ថវិកា​ប្រចាំខែ​ ព្រមទាំង​ទទួល​ពិនិត្យ​ពិចារណា​នូវ​សំណើរ​មួយ​ចំនួន​ដែល​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បាន​ស្នើ​ឡើង​៕

ចំនួនអ្នកទស្សនា

    20517087

  • ថ្ងៃនេះ9601
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52751
  • ខែនេះ74631
  • ឆ្នាំនេះ74631
  • សរុប20517087