ភ្នំពេញ៖ ទូរទស្សន៍មួយក្នុងប្រទេសហូឡង់មានឈ្មោះ Medialane TV ដែលជាទូរទស្សន៍កំពុងពេញនិយមរបស់ប្រជាជនហូឡង់ បានអញ្ជើញមកធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជុំវិញកិច្ចការងារការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញនៃព្រះរាជណាចក្រកម្ពុជា។ គ្រាដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះនៃរៀបកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ នៅពេលខាងមុខនេះ ដែលមានគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ី-អឺរ៉ុបចំនួន៥២ប្រទេសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Medialane TV កាលពីថ្ងៃទី០៩ ខែមីនា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណដល់សហការីនៃទូទស្សន៍ Medialane TV ដែលកិត្តិយសនិងចាប់អារម្មណ៍ពីដំណើរការដឹកនាំ គ្រប់គ្រង និងរបៀបរបបធ្វើការងាររបស់កម្លាំងនគរបាលរាជធានីភ្នំពេញដែលបានបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមទូទៅមានលក្ខណៈល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនទៀតថា កិច្ចការងារការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កម្លាំងនគរបាលរាជធានីភ្នំពេញ បាននិងយកចិត្តទុកដាក់អនុវត្តវិធានការ បង្ការទប់ស្កាត់បទល្មើសទូទៅ។ ក្នុងរយៈពេល០១ឆ្នាំកន្លងទៅនេះកម្លាំងនគរបាលរាជធានីភ្នំពេញបានចេញប្រតិបត្តិការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសទូទៅដោយធ្វើឱ្យបទល្មើសមានការថយចុះប្រមាណ២០ភាគរយ។ជាងនេះថែមទៀតកម្លាំងនគរបាលរាជធានីភ្នំពេញក៏បាននិងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣នៅកម្ពុជា ឱ្យទទួលសុខសុវត្ថិភាពគ្រប់គ្រាន់៕