លោកវរសេនីយ៍ទោ សែម រតនា នឹងបញ្ជូន នាយរងការិយាល័យ ក្រសួងទេសចរណ៍ម្នាក់ ទៅតុលាការ ករណីស្រវឹងបើកបុកសមត្ថកិច្ច

12-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ដោយមានការឯកភាពយល់ព្រម ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កដែលបើកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំង (ដែលមានកំរិតជាតិអាល់កុល ០.៧៨mg/L ) ឈ្មោះ ឆាយ គឹមហួង នាយរងការិយាល័យ ក្រសួងទេសចរណ៍ ដែលបើកបុកសមត្ថកិច្ចកំពុងអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ក្នុងខណ្ឌដូនពេញ នឹងត្រូវបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយយោងលើមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវផ្តន្ទាទោសចាប់ពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ២លាន ដល់ ១០លានរៀល។

សូមរំលឹកថា នៅយប់ថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២០ នៅពេលដែលក្រុមការងារត្រួតពិនិត្យរឹតបន្តឹងចរាចរណ៍ផ្លូវគោក នៅក្នុងទឹកដីខណ្ឌដូនពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ដឹកនាំប្រជុំជួរដោយលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ក៏មានរថយន្តម៉ាក Highlander មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2BD-9867 បានបើកបរក្នុងស្ថានភាពស្រវឹងខ្លាំងដោយឈ្មោះ ឆាយ គឹមហួង បានបើកបុកសមត្ថកិច្ចកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបណ្តាលអោយរងរបួសធ្ងន់១នាក់ និងរបួសស្រាល៣នាក់ នៅលើមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ខណ្ឌដូនពេញ ៕

 

ចំនួនអ្នកទស្សនា

    20517407

  • ថ្ងៃនេះ9921
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53071
  • ខែនេះ74951
  • ឆ្នាំនេះ74951
  • សរុប20517407