សម្ដេចក្រឡហោម ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវ យកចិត្តទុកដាក់ថែទាំសុខភាព ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលជំងឺCOVID-19

12-March-2020 | ដោយ ពលមនសិការ

ព្រៃវែង៖ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់ថែទាំសុខភាព ប្រកាន់ខ្ជាប់គោលការណ៍អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលជំងឺCOVID-19។

សារអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើនៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ខណៈពេលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រារព្ធនៅសាលាខេត្តព្រៃវែង ៕

 

ចំនួនអ្នកទស្សនា

    20520477

  • ថ្ងៃនេះ12991
  • ម្សិលមិញ15191
  • សប្តាហ៍នេះ56141
  • ខែនេះ78021
  • ឆ្នាំនេះ78021
  • សរុប20520477