លោកស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ឧបត្ថម្ភ​ថវិកា​ទិញ​ទឹក​សុទ្ធ​ និង​ទិញ​ម៉ាស់​ជូន​កម្លាំង​នគរបាល​ចរាចរណ៍​ ដែល​កំពុង​បំពេញភារកិច្ច​តាម​ដងផ្លូវ​

12-March-2020 | ដោយ ពលមនសិការ

ព្រះ​សីហ​នុ​៖​ លោក​វរសេនីយ៍ឯក​ព្រហ្ម​ ពៅ​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​៖​ រសៀល​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១​លាន​រៀល​ ទឹក​សុទ្ធ​ចំនួន​២៥​កេស​ និង​ម៉ាស់​ចំនួន​៥​ដុំ​ ឧបត្ថម្ភ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដែល​កំពុង​បំពេញភារកិច្ច​សម្រួល​ចរាចរណ៍​តាម​ផ្លូវ​។​ 

​ លោក​ព្រហ្ម​ ពៅ​ បាន​បញ្ជាក់​ថា​៖​ ដោយ​ស្ថានភាព​ផ្លូវ​ ក្នុង​ក្រុងព្រះសីហនុ​ ចំនួន​៣៤​ខ្សែ​ កំពុង​ស្ថាបនា​យ៉ាង​មមាញឹក​បំផុត​ ស្រប​ពេល​ដែល​អាកាសធាតុ​រដូវប្រាំង​កំពុង​ឡើង​កំ​ដៅ​ ព្រមទាំង​មាន​ធូលី​ហុយ​ផង​។​

​ដូច្នេះ​លោកស្នងការ​បាន​មើលឃើញ​ពី​ការ​លំបាក​របស់​បងប្អូន​ លោក​បាន​ ឧបត្ថម្ភ​ថវិកា​១​លាន​រៀល​ និង​ទិញ​ទឹក​សុទ្ធ​ ទិញ​ម៉ាស់​ចែក​ជូន​ បងប្អូន​កងកម្លាំង​ ពាក់​ការពារ​ដី​ហុយ​ និង​ការពារ​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ផង​ដែរ​។​

​ក្នុង​ឱកាស​នេះ​ លោក​វរសេនីយ៍ឯក​ព្រហ្ម​ ពៅ​ តំណាង​ឲ្យ​បងប្អូន​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ សូម​ថ្លែងអំណរគុណ​ និង​គោរព​ជូនពរ​ ឯកឧត្ដម​ស្នងការ​ លោក​ជំទាវ​ ព្រមទាំង​ក្រុម​គ្រួសារ​ ប្រកបដោយ​សុខភាព​ល្អ​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ សូម​ឲ្យ​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ និង​ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕

ចំនួនអ្នកទស្សនា

    20520037

  • ថ្ងៃនេះ12551
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55701
  • ខែនេះ77581
  • ឆ្នាំនេះ77581
  • សរុប20520037