​អាជ្ញាធរ​គ្រៀង​ញៀន​ព្រមាន​ជា​ថ្មី​ម្តងទៀត​ចំពោះ​ម្ចាស់ផ្ទះ​សំណាក់​ ក្លឹ​ប​កម្សាន្ត​នានា​ លួច​ប្រើប្រាស់​គ្រឿងញៀន​

16-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នឹង​ចាត់វិធានការ​ច្បាប់​យ៉ាង​តឹង​រឹង​បំផុត​ ចំពោះ​ម្ចាស់ផ្ទះ​សំណាក់​ ក្លឹ​ប​កម្សាន្ត​ និង​កន្លែង​សប្បាយដ្ឋាន​ទូ​ទាំង​ប្រទេស​ ដែល​មិន​សហការ​ជាមួយ​អាជ្ញាធរ​ ហើយ​បើក​ឲ្យ​មានការ​ប្រើប្រាស់​ និង​ជួញដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ ខណៈ​ដែល​គ្រៀង​ញៀន​នេះ​នៅ​តែ​បន្ត​កើតឡើង​គួ​ឲ្យ​ព្រួយបារម្ភ​នោះ​។​

​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គឿ​ង​ញៀន​ ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នាយ​ឧត្ដមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ អគ្គ​លេខា​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គឿ​ង​ញៀន​ បាន​ក្រើនរំលឹក​ជា​ថ្មី​ម្តងទៀត​ទៅ​ដល់​ម្ចាស់ផ្ទះ​សំណាក់​ ក្លឹ​ប​កម្សាន្ត​ កា​រ៉ា​អូ​ខេ​ និង​កន្លែង​សប្បាយដ្ឋាន​នានា​ ដែល​បើកដៃ​ ឲ្យ​មានការ​ប្រើប្រាស់​ និង​ចែកចាយ​ថ្នាំ​ញៀន​ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ យ៉ាង​តឹង​រឹង​បំផុត​ និង​ឈាន​ទៅ​រឹបអូស​ទីតាំង​ និង​បិទ​អាជីវកម្ម​ភ្លាមៗ​ ព្រមទាំង​ រឹបអូស​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ពី​ការ​ជួញដូរ​គ្រឿងញៀន​នេះ​ផង​ដែរ​។​

​ជាមួយ​គ្នា​នោះ​ដែរ​នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ក៏​បាន​អំពាវនាវ​ទៅ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ ត្រូវ​ចូលរួម​សហការ​ផ្ដល់​ព័ត៌មាន​រហ័ស​មក​អាជ្ញាធរ​មូលដ្ឋាន​ នៅ​ពេល​សង្ស័យ​ថា​មានការ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ ដើម្បី​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​ជៀសវាង​កុំ​ឲ្យ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បើក​អាជីវកម្ម​របស់​ខ្លួន​។​

​បើ​យោង​តាម​របាយការណ៍​សង្ខេប​ស្តី​ពី​លទ្ធផល​ត្រួតពិនិត្យ​គ្រឿងញៀន​ ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​ បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៩​ គឺជា​ការ​អុ​វត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ខុសច្បាប់​លើក​ទី​៤​ (​ពី​ថ្ងៃ​ទី​០១​ ខែមករា​ ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៩)​ ដោយ​អនុវត្ត​ច្បាប់​ បង្ក្រាប​បាន​ចំនួន​៩,៨០៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​២០,៤៩០​នាក់​ រឹបអូស​គ្រឿងញៀន​ បាន​ចំនួន​៧៥០,៧០​គីឡូក្រាម​ រួម​ទាំង​មធ្យោបាយ​ សម្ភារ​ និង​វត្ថុ​តាង​មួយ​ចំនួន​។​ ក្នុង​នោះ​ករណី​បទល្មើស​គ្រឿងញៀន​ធំៗ​ ចាប់​បាន​០១​គីឡូក្រាម​ឡើង​ មាន​ចំនួន​៦១​ករណី​ (៦១​ក្រុម​)​ ចាប់​យ​គ្រឿងញៀន​សរុប​ ៦៩៧,៤៦​គីឡូក្រាម​ និង​ចាប់​ឃាត់ខ្លួន​ចំនួន​ ១៤០​នាក់​ ក្នុង​នោះ​មេ​ក្លោ​ង​ ២៧​នាក់​ ខ្សែរយៈ​បណ្តាញ​ចំនួន​ ១១៣​នាក់​៕


ចំនួនអ្នកទស្សនា

    20516007

  • ថ្ងៃនេះ8521
  • ម្សិលមិញ15191
  • សប្តាហ៍នេះ51671
  • ខែនេះ73551
  • ឆ្នាំនេះ73551
  • សរុប20516007