កណ្ដាល៖ នគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាង និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកអំបិល ចុះពិនិត្យសាកសពព្រះសង្ឃសូត្រឆ្វេងមួយអង្គ ដែលគង់នៅវត្ដអន្លង់តាសេក សុគតដោយសារចងក.ធ្វើអត្ដឃាត សង្ស័យតូចចិត្ដមានជំងឺប្រចាំកាយ។ ករណីនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងវត្តអន្លង់តាសេកក្រោម ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ដ្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាងបានឲ្យដឹងថា ព្រះសង្ឃរងគ្រោះព្រះនាម ហឹម បញ្ញា មានព្រះជន្ម២៥វស្សា ជាសង្ឃព្រះគ្រូសូត្រធ្វេង មានទីលំនៅនៅភូមិអន្លង់តាសេកក្រោម ឃុំព្រែអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ព្រះចៅអធិការវត្ដអន្លង់តាសេកព្រះនាម ឈួន រដ្ឋា បានឲ្យដឹងថាកន្លងមកព្រះសង្ឃរងគ្រោះមានជំងឺប្រចាំកាយ ហើយនៅមុនពេលកើតហេតុ ព្រះចៅអធិការវត្ដបានចូលទៅក្នុងកុដិ ស្រាប់តែឃើញព្រះសង្ឃរងគ្រោះ បានសុគតដោយសារចងក.នឹងជំរឹងបង្អួច ភ្លាមនោះក៏ផ្ងើលឆោឡោ ដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ដ និងរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកអំបិល ដើម្បីធ្វើការពិនិត្យ។
បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះ ក៏រាយការណ៍បន្ដទៅកម្លាំងនគរបាលជំនាញស្រុក ដោយសហការជាមួយមេភូមិ ,គ្រូពេទ្យ និងគ្រួសារព្រះសង្ឃរងគ្រោះដោយពិនិត្យឃើញថា ព្រះសង្ឃរងគ្រោះមានស្នាមជាំត្រង់កផ្នែកខាងមុខក្រោមចង្កា ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង អណ្ដាតលៀន។ ក្រៅពីស្លាកស្នាមខាងលើនេះ ពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ។ ការសន្និដ្ឋាន ព្រះសង្ឃរងគ្រោះ សុគតដោយសាធ្វើអត្តឃាតចងកប្រាកដមែន។
បន្ទាប់ពីពិនិត្យរួច សាកសពព្រះសង្ឃរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕