ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថាលោក សម រង្ស៊ី បានឆ្លងវីរុសកូវីដ១៩នាក់ នៅប្រទេសបារាំង។
សេចក្តីប្រកាសព័ត៌មាន បានឲ្យសារព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះលោក សម រង្ស៊ី បានឆ្លងវីរុសកូវីដ១៩ នៅប្រទេសបារាំង ហើយលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩នេះ ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យបារាំងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
បច្ចុប្បន្នលោក សម រង្ស៊ី ត្រូវបានក្រុមគ្រូពេទ្យតម្រូវឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃដើម្បីតាមដាន និងព្យាបាល ៕