សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​

17-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​អង្គារ​ ៩​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ដើម្បី​ពិនិត្យ​លើ​របៀបវារៈ​ចំនួន​៥​។​

​របៀបវារៈ​ចំនួន​៥​រួម​មាន​៖
១-​ ការ​ពិនិត្យ​សំណើសុំ​កោះ​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៦​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៣​។​

២-​ ការ​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​ គ្រុប​ អ៊ិ​ន​វេស​ម៉ិ​ន​ គ្រុប​ ឯ​.​ក​ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ អានុភាព​ ៧០០​មេ​ហ្គា​វ៉ា​ត់​ ខេត្តកោះកុង​។​

៣-​ ការ​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ ហាន​ សេង​ ខូ​ល​ ម៉ា​ញ​ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ ២៣០​គីឡូវ៉ុល​ ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ ខេត្តឧត្តរមានជ័យ​ មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត​។​

៤-​ ការ​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ ហាន​ សេង​ ខូ​ល​ ម៉ា​ញ​ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ អានុភាព​ ២៦៥​មេ​ហ្គា​វ៉ា​ត់​ ខេត្តឧត្តរមានជ័យ​។​

៥-​ ការ​ពិនិត្យ​សេចក្តី​ព្រាង​របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣​ និង​លើក​ទី​៤​ នីតិកាល​ទី​៦​ ៕


ចំនួនអ្នកទស្សនា

    20515897

  • ថ្ងៃនេះ8411
  • ម្សិលមិញ15191
  • សប្តាហ៍នេះ51561
  • ខែនេះ73441
  • ឆ្នាំនេះ73441
  • សរុប20515897