ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តន៍ការងារ ត្រួតពិនិត្យរថយន្តបំពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ អាវុធជាតិផ្ទុះ វិទ្យុទាក់ទង បកកញ្ចក់ខ្មៅ នៅលើកំណាត់ផ្លូវជាតិលេខ៣ សង្កាត់ពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (នៅម្តុំវត្តស្លែង) ៕