អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​៖​ ម៉ាស៊ីន​ស្កេ​ន​មិន​អាច​ចាប់​វីរុស​កូ​វី​ដ​បាន​ទេ​ ព្រោះថា​ម៉ាស៊ីន​ស្កេ​ន​នេះ​ជា​ម៉ាស៊ីន​ស្កេ​ន​កំ​ដៅ​ទេ​ មិនមែន​ជា​ម៉ាស៊ីន​ស្កេ​ន​ជំងឺ​ទេ​

18-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោកស្រី​ ឱ​ វណ្ណ​ឌី​ន​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ពេល​អ្នក​ជំងឺឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ដំណាក់កាល​ដំបូង​ អត់​មាន​ធ្វើ​ទុក​អ្វី​ទេ​ អត់​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​ ម៉ាស៊ីន​ស្កេ​ន​មិន​អាច​ចាប់​យក​បាន​ទេ​ ព្រោះថា​ម៉ាស៊ីន​ស្កេ​ន​នេះ​ជា​ម៉ាស៊ីន​ស្កេ​ន​កំ​ដៅ​ទេ​ មិនមែន​ជា​ម៉ាស៊ីន​ស្កេ​ន​ជំងឺ​ទេ​។​

​លោកស្រី​ អ្នកនាំពាក្យ​ដដែល​បន្ត​ថា​ បច្ចុប្បន្ន​បាន​រក​ឃើញ​នូវ​ករណី​ឆ្លង​ចំនួន​២​ករណី​ថែម​ទៀត​ នៅ​លើ​ខ្លួន​ជនជាតិ​ម៉ា​ឡេ​ស៊ី​២​នាក់​ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​៣៥​នាក់​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២០​នេះ​។​

​លោកស្រី​ ឱ​ វណ្ណ​ឌី​ន​ បាន​បញ្ជាក់​ថា​ ចំនួន​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩​ទាំង​អស់នេះ​ គឺជា​ករណី​នាំ​ចូល​ ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​អស់នោះ​ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ ដើម្បី​តាមដាន​ព្យាបាល​៕


ចំនួនអ្នកទស្សនា

    20513497

  • ថ្ងៃនេះ6011
  • ម្សិលមិញ15191
  • សប្តាហ៍នេះ49161
  • ខែនេះ71041
  • ឆ្នាំនេះ71041
  • សរុប20513497