មណ្ឌលគិរី៖ តាមរបាយការណ៍របស់អធិការស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានរាយការស្តីពីបុរសម្នាក់ឈ្មោះ ហៀត
ហ្វាស៊ី អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឆ្នែង ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកនៅក្រោយផ្ទះនាវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។
ក្រោយពីបានទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចនគរបាលស្រុកកែវសីមា បានចុះមកពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច្ច័យលើដងខ្លួននៃសាកសពជនរងគ្រោះក្រោយពីបានធ្វើកោសល្យវិច្ច័យរួចហើយកម្លាំងជំនាញសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលស្រុកកែវសីមាបានបញ្ជក់ថា(សពខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន) ពុំពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីឡើយ។
សូមបញ្ជាក់ថាសាកសពខាងលើមុនពេលកើតហេតុមានអាការរវើរវាយដូចជាមនុស្សសតិមិនគ្រប់។ បច្ចប្បន្នសាកសពត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកែសីមា ប្រគល់ជូនក្រុមគ្រួសារ និងសាច់ញ្ញាតយកទៅធ្វើបុណ្យតាមប្រពៃណី ៕