ក្រសួងទេសចរណ៍ស្នើឱ្យអភិបាលរាជធានី-ខេត្ត បិទ KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) នៅតាមមូលដ្ឋាននានា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

19-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើទៅអភិបាលរាជធានី-ខេត្តឱ្យបិទនូវ KTV ក្លឹបកម្សាន្តនានា (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់នឹងការរីករាលដាល នៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ការស្នើឱ្យអភិបាលរាជធានី-ខេត្តបិទ KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) ទាំងនោះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបញ្ជាក់ថា នៅកម្ពុជាមានការរកឃើញជំងឺកូវីដចំនួន៣៣ករណី ៕

 

ចំនួនអ្នកទស្សនា

    20514377

  • ថ្ងៃនេះ6891
  • ម្សិលមិញ15191
  • សប្តាហ៍នេះ50041
  • ខែនេះ71921
  • ឆ្នាំនេះ71921
  • សរុប20514377