កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​រំលោភ​សេពសន្ថវៈ​

19-March-2020 | ដោយ ពលមនសិការ

​ព្រះ​វិហារ​៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ នឹង​ការពារ​អនីតិជន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​។​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២៤​នឹង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​ចំណុះ​ភូមិ​ភ្នំ​ដែក​ ឃុំរ​ម្មណី​យ៍​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​។​

​មន្ត្រី​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ក​.​ទ​ អាយុ​១៣​ឆ្នាំ​ មុខរប​កសិករ​ រស់នៅ​ភូមិ​បង្កើន​ផល​ ឃុំ​រំ​ទម​ ស្រុក​រវៀង​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ឆុង​ តុលា​ អាយុ​ ៣០​ឆ្នាំ​ មុខរប​កម្មក​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ក៏​កសាង​សំ​ណុ​ណ​រឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20517307

  • ថ្ងៃនេះ9821
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52971
  • ខែនេះ74851
  • ឆ្នាំនេះ74851
  • សរុប20517307